© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឌឿន និងភីត គឺជាបងប្អូនភ្លោះស្រីនឹងគ្នា ហើយពួកគេមានមុខមាត់ដូចគ្នាសឹងតែទាំងស្រុង។ ជារឿងមួយដែលពិបាកបំផុតសម្រាប់បងប្អូនភ្លោះទាំងពីរ ក៏ដោយសារតែពួកគេមានចរិតខុសគ្នា ដូចមេឃ និងដី និងមានចិត្តគំនិតមិនដូចគ្នា។ ឌឿន និងភីត ថ្បិតតែមានមុខមាត់ដូចគ្នាក៏ពិតមែន ក៏ប៉ុន្តែឌឿនជាមនុស្សស្រីមានល្បិចកលច្រើន មានចិត្តច្រណែនឈ្នានីស មិនចង់ឲ្យអ្នកណាមានប្រៀបជាង។ ចំណែកឯភីតវិញ ជាមនុស្សស្រីមានចិត្តស្លូត្រង់ និងជាមនុស្សដែលស៊ូទ្រាំឈឺចាប់ម្នាក់ឯង ដើម្បីសេចក្តីសុខអ្នកដទៃ។ ឌឿន និងភីត គឺជាក្មេងកំព្រាឪពុកម្តាយ ដែលធំដឹងក្តីឡើងជាមួយនឹងការប្រឹងប្រែងដោយខ្លួនឯង។ ឌឿន ប្រលូកក្នុងវិស័យសិល្បៈជាអ្នកបង្ហាញម៉ូត រីឯភីតត្រឹមតែបុគ្គលិកធម្មតាម្នាក់។ ថ្ងៃមួយ ឌឿនបានជួបនឹងបុរសអភិជនវ័យចំណាស់ម្នាក់ ដែលមានទ្រព្យស្តុកស្តម ហើយក្នុងពេលនោះ ភីតក៏បានជួបនឹងវ៉ារីត ដែលត្រូវជាក្មួយប្រុសរបស់គូកំណាន់ឌឿនផងដែរ។ ដោយសារតែចិត្តលោភលន់ ឌឿន បានប្រើល្បិចកល ចង់ស្រវាយកវ៉ារីតចេញពីភីត ដោយរកវិធីគ្រប់យ៉ាង ដើម្បីបំផ្លាញទំនាក់ទំនងស្នេហារវាងភីត និងវ៉ារីត៕
MON - FRI
6:00 PM