© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«ស្នេហា Cover» គឺជាសាច់រឿងថ្មីមួយ ដែលមានភាពប្រទាក់ក្រឡាគ្នារវាងស្នេហាត្រីកោណ កើតចេញពីមិត្តភក្តិបីនាក់ ហ្វឺឌែល, វណ្ណយុត្តិ និង សម្បូរ ជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ សាច់រឿងបានចាប់ផ្តើមពីការមិនចេះស្កប់ស្កល់របស់ ហ្វឺឌែល ជាកូនអ្នកជំនួញល្បីឈ្មោះ ប្រើទឹកប្រាក់ ដើម្បី យក សីម៉ា ជាសង្សាររបស់ សម្បូរ មកធ្វើជាប្រពន្ធ។ នៅតែមិនស្កប់ចិត្ត ហ្វឺឌែល ក៏បានលួចលាក់មានស្រីខាងក្រៅជារឿយៗ ហើយតែងតែជួលមនុស្សប្រុសដទៃទៀត មកសម្តែងធ្វើជាប្តីរបស់ស្រីលួចលាក់របស់ខ្លួនជានិច្ច សូម្បីតែកូនចិញ្ចឹមដូចជា និរន្តរ៍ ក៏អោយមកធ្វើប្តីក្លែងក្លាយរបស់ស្រីកំណាន់ខ្លួនដែរ។ ចំណែក វណ្ណយុត្តិ ទោះបីជារៀបការជាមួយ ឆោមយង់ ហើយថែមទាំងមានកូនស្រីម្នាក់ឈ្មោះ ព្រីន ក៏ដោយ ក៏នៅតែលួចទាក់ទងជាមួយ សារិកា ដែលជាសង្សារចាស់ដែរ ប៉ុន្តែខ្លាចប្រពន្ធដឹងរឿង ក៏បានជួល សាវិន ធ្វើជាប្តីក្លែងក្លាយរបស់ សារិកា ដើម្បីបឹទបាំងនៅស្នេហាលួចលាក់មួយនេះ ដោយសន្យាថានឹងមើលថែ និរន្តរ៍ ជាកូនប្រុសនោះអោយបានល្អ ប៉ុន្តែ ឆោមយង់ មិនព្រមទទួលចិញ្ចឹម ទើប សីម៉ា ទទួល និរន្តរ៍ ធ្វើជាកូនធម៌ ស្រលាញ់ដូចជាកូនបង្កើត។ ប៉ុន្តែចុងក្រោយ សាវិន និង សារិកា ក៏បានរត់ទៅរស់នៅជាមួយគ្នា សាងគ្រួសារមួយពិតប្រាកដ។ ក្រោយ សម្បូរ ខូចចិត្តរឿងស្នេហា ព្រោះតែ សីម៉ា រៀបការជាមួយមិត្តសម្លាញ់ខ្លួន អ្នកដឹកនាំរឿងរូបនេះ បានរក្សាភាពកម្លោះរបស់ខ្លួនរហូតបានជួបជាមួយក្មេងស្រីម្នាក់ឈ្មោះ វេហាស៍ ជាតារាសម្តែងថ្មី នៅក្នុងផលិតកម្មខ្លួន ថែមទាំងគិតចង់រៀបការជាមួយនាងទៀតផង។ ចុងក្រោយ វេហាស៍ បានលួចលាក់ស្រលាញ់គ្នាជាមួយ ដេរ៉ូ ដែលជាកូនប្រុសរបស់ សីម៉ា ត្រូវជាអតីតសង្សាររបស់ សម្បូរ។ ដេរ៉ូ បានផ្តាច់ពាក្យជាមួយ ព្រីន ដោយសារខ្លួនបានលង់ស្រលាញ់ វេហាស៍ ទើបធ្វើអោយ ព្រីន និង និរន្តរ៍ មានឳកាសបាននៅជាមួយគ្នានឹងលង់ស្រលាញ់គ្នាទៅវិញទៅមក។ តើភាពប្រទាក់ក្រឡាគ្នានេះ រវាងស្នេហារបស់មនុស្សចាស់ អាចជាស្នាមរបួសធ្វើអោយស្នេហាក្មេងៗទៅមុខរួចដែរទេ?
«ស្នេហា Cover» មានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ នៅវេលាម៉ោង ៧ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
MON - THU
7:00 PM