© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្មវិធី CABODIA LITE Station នឹងវិលមកជួបទស្សនិកជនសារជាថ្មីម្តងទៀតជាមួយរដូវកាលទី២។ វត្តមានតារាចម្រៀងពីរដួងដែលនឹងត្រូវមកបើកឆាកសប្តាហ៍ទីមួយនៃរដូវកាលទីពីរនេះគឺលោក NOLY Record និងកញ្ញា ELLA SANN។
CAMBODIA LITE Station គឺជាកម្មវិធីមួយដែលផ្តល់ភាពសប្បាយរីករាយ តាមរយៈការជីកសួររវាងពិធីការនីកញ្ញា ពេជ្រ ច័ន្ទធីតា ទៅតារាកិត្តិយស ពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួន អាថ៍កំបាំងមួយចំនួនដែលទស្សនិកជនមិនធ្លាប់បានដឹង និងជីវិតនៅលើវិថីសិល្បៈជាដើម។
មិនត្រឹមតែប៉ុណ្ណោះ ទស្សនិកជនក៏នឹងបានស្តាប់និងទស្សនា ជាមួយការបកស្រាយបទចម្រៀងបែប Acoustic យ៉ាងពីរោះរណ្តំថែមទៀតផង។ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវីធី CAMBODIA LITE Station រដូវកាលទពីរ សប្តាហ៍ទីមួយ នៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨ ដល់ម៉ោង ៩ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ មុី វ៉ាន់ណែត