© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែផ្តល់នូវផ្ទាំងទស្សនីយ៍ភាព សប្បាយរីករាយ នឹងប្លែកអារម្មណ៍ដើម្បីចែកជូនដល់ទស្សនិកជន បំបាត់នូវអារម្មណ៍តានតឹងពីការងារទាំងឡាយ។ ដោយឡែកសប្តាហ៍នេះ ទស្សនិកជន នឹងបានជួបជាមួយវត្តមាន លោកយាយ តយ ដែលមកឡើងមករៀបរាប់ពីជីវិតនៅលើវេទកាអ្នកជិតខាង!! យាយតយបានរៀបរាប់នៅលើវេទិកាអ្នកជិតខាងថា ខ្លួនស្រលាញ់វិស័យសិល្បៈតាំងពីរដើមមក ហើយក៏បានចាប់ផ្តើមរៀនចាប់តាំងពីអាយុ ១២ឆ្នាំមកម្ល៉េះ!
យាយតយបានបន្តទៀតដែរថា ការហ្វឹកហាត់រៀនពិតជាលំបាកខ្លាំង មិនងាយស្រួលនោះឡើយ ប៉ុន្តែដោយសារតែចិត្តស្រលាញ់ខ្លាំង ទោះបីជាលំបាកយ៉ាងណាក៏មិនរាថយ ខិតខំរៀនទាល់តែចេះ!! យាយតយ បន្ថែមទៀតថា ជំនាន់កាលដែលចេញសម្តែងម្តងៗ គឺបានត្រឹមតែប្តូរយកអង្ករដើម្បីបំពេញជីវភាពខ្វះខាត ពិតជាកំសត់ខ្លាំងណាស់!!
បើក្រឡេកមើលពីសមត្ថភាពវិញ គឺថាអាចសម្តែងបានគ្រប់ទម្រង់មិនថាតួចាស់ក្មេង កាចស្លូត ចេះបត់បែនគ្រប់កាលៈទេសៈតែម្តង។
ចង់ដឹងថា តើលោកយាយ តយ នឹងរៀបរាប់អ្វីបន្ថែម កុំភ្លេចរងចាំតាមដានទស្សនានៅកញ្ចក់ទូរទស្សន៍ភីអិនអិន កម្មវិធី អ្នកជិតខាង នៅថ្ងៃសៅរ៍ ទី ០៧ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ ឬ ទស្សនាគ្រប់ពេលលើ PNN Plus ! ទាញយកឥឡូវនេះចុច https://pnnplus.page.link/iDzQ
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ