© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាន់តែជក់ចិត្តហើយ ថ្ងៃនេះទស្សនិកជននឹងបានទស្សនាភាគបន្តនៃរឿង ដុកទ័រស៊ើបអង្កេត ដែលកំពុងតែធ្វើអោយហ្វេនៗជាច្រើនចង់តាមដានទស្សនាពីមួយភាគទៅមួយភាគ។ នៅថ្ងៃនេះយុទ្ធនាការស្វែងរកថ្នាំព្យាបាលជំងឺមហារីក ដែលឡាដាកន បានព្យាយាមធ្វើអស់រយៈពេលជាងម្ភៃឆ្នាំដោយយកអ្នកជម្ងឺមហារីកជាច្រើននាក់មកពិសោធន៍នោះ ពេលនេះបានស្វែងរកដោយជោគជ័យហើយ។ ប៉ុន្តែក្រងខ្វាន់ និង មីន រួមទាំង ធីថាត់ បានដឹងច្បាស់ហើយថា ទោះបីជាការស្រាវជ្រាវមួយនេះបានសម្រេចក៏ពិតមែន ប៉ុន្តែឡាដាកន នឹងមិនគោរពតាមការសន្យា ដោយដោះលែងពួកគេអោយមានសេរីភាពឡើយ។
ឃុនដែលជាកូនប្រុសតែមួយរបស់់ក្រងខ្វាន់ បានបន្លំខ្លួនចូលទៅដល់កន្លែងស្រាវជ្រាវថ្នាំនោះ ដើម្បីជួយរំដោះក្រងខ្វាន់អោយចេញពីកន្លែងនោះ ប៉ុន្តែចៃដន្យអាក្រក់កូនចៅរបស់ឡាដាកនក៏តាមមកពីក្រោយ ហើយក៏មានការប្រតាយប្រតប់គ្នា។ ភ្លាមនោះកូនចៅរបស់ឡាដាកន បានយកថ្នាំម៉ហ្វីន ចាក់់ចូលទៅក្នុងខ្លួនរបស់ក្រងខ្វាន់ ដែលថ្នាំនេះនឹងធ្វើអោយមនុស្សស្លាប់ក្នុងរយៈពេលខ្លីបំផុត។
តើឃុនត្រូវធ្វើបែបណាបន្តដើម្បីអាចសងសឹកអោយម្តាយខ្លួន និងបិតមន្ទីរពិសោធន៍របស់ឡាដាកនបាន? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ដុកទ័រស៊ើបអង្កេត ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត