© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ឈុតឆាកដែលទស្សនិកជនកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ! យប់នេះ ណាលីន និងគ្រប់គ្នា បានដឹងការពិតហើយពីទង្វើក៏ស្មោគគ្រោគរបស់នាងបេឡាដែលដាក់ស្នេហ៍ ជេម នោះ។ ណាលីន បានចាកចេញពីផ្ទះ ជេម ហើយ និងបានវិលត្រឡប់មករស់នៅជាមួយនឹងមិត្តសម្លាញ់របស់ខ្លួនគឺ ទីន។ ប៉ុន្តែបើទោះបីជា ណាលីន ចាកចេញពីផ្ទះនោះក៏ពិតមែន នាងក៏នៅតែបារម្ភ និងស្រឡាញ់ប្តីដដែល ព្រោះនាងបានដឹងហើយថាមូលេហេតុដែល ជេម ប្រែប្រួលខ្លាំងបែបនេះ ក៏ព្រោះតែគេត្រូវស្នេហ៍នាងបេឡា មិនមែនដោយសារជេម ស្រឡាញ់នាងបេឡានោះដោយស្មោះឡើយ។
ក្រោយពីដឹងការពិតហើយនោះ ណាលីន នឹងគ្រប់គ្នា កំពុងតែស្វែងរកគ្រូស្នេហ៍ណាដែលពូកែ ដើម្បីដោះអំពើស្នេហ៍ពី ជេម វិញ។ តើណាលីន និងគ្រប់គ្នា អាចរកគ្រូពូកែមកដោះស្នេហ៍បានដែរទេ? ចុះប្រសិនបើស្នេហ៍នោះត្រូវបានដោះពិតមែន តើនាងបេឡានឹងត្រូវជួបនឹងអ្វីខ្លះ? ឈុតឆាកល្អមើលបែបនេះ កុំភ្លេចរង់ចាំទស្សនានៅយប់នេះ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន តែមួយគត់។
ដោយ៖ ម៉ី វ៉ាន់ណែត