© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ដូចទស្សនិកជនបានដឹងហើយថាកម្មវិធីតន្ត្រី Cambodia Lite Station តែងតែអញ្ជើញតារាចម្រៀងល្បីៗចូលរួមក្នុងកម្មវិធីដោយមួយសប្តាហ៍នឹងមានវត្តមានតារាកិត្តិយសចូលរួមពីរដួង។ តារាទាំងពីរដួងនឹងរួមគ្នាបកស្រាយបទចម្រៀងបែបលន្លង់លន្លោច អមជាមួយនឹងភ្លេងបែប Acoustic យ៉ាងពីរោះរណ្តំចិត្តតែម្តង។ មិនតែប៉ុណ្ណោះ ពួកគាត់នឹងមកចែករំលែកពីបទពិសោធន៍ក្នុងការផលិតបទចម្រៀង និងបទពិសោធន៍ដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានធម្មជាតិផ្សេងៗ។
នៅសប្តាហ៍នេះ វត្តមានរបស់តារាចម្រៀងពីរដួងទៀតហើយដែលនឹងចូលខ្លួនមកចែករំលែកបទពិសោធន៍របស់ខ្លួនរួមនិងបកស្រាយបទចម្រៀងជាច្រើនបទថែមទៀតផង។ តារាចម្រៀងទាំងពីរដួងមានដូចជា លោក ទីង តុង និង កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា។
ទាំងពីរដួងសុទ្ធសឹងតែមានសម្លេងពីរោះ ស្តាប់ហើយចង់ស្តាប់ទៀត ជាពិសេសនៅពេលបានបកស្រាយបទចម្រៀងទាំងនេះជាមួយភ្លេង Acoustic ទៀតនោះកាន់តែធ្វើអោយពីរោះទ្វេដង។ ចង់រំសាយកង្វល់ កុំភ្លេចទស្សនាជាមួយកម្មវិធី Cambodia Lite Station ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៥ល្ងាចតទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត