© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
តន្ត្រី Cambodia Lite Station នឹងវិលមកជួបទស្សនិកជនសារជាថ្មីម្តងទៀតហើយនាថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដោយមានវត្តមានរបស់តារាចម្រៀងពីរដួងចូលរួមមានដូចជា លោក ពុទ្ធិកា និង កញ្ញា ចំរើន សុភា។
នៅក្នុងកិច្ចសម្ភាសន៍បែបសប្បាយៗជាមួយពិធីការនី ពេជ្រ ចាន់ធីតា តារាកិត្តិយសទាំងពីរដួងក៏បានបង្ហើបពីជីវប្រវត្តិផ្ទាល់ខ្លួនអោយទស្សនិកជនបានដឹងផងដែរ។ តាមពិតទៅលោក ពុទ្ធិកា បើទោះបីជាលោកមិនសូវបង្ហាញមុខច្រើននៅលើកញ្ចក់ទូរទស្សន៍ក្តី ប៉ុន្តែបទចម្រៀងរបស់លោកជាច្រើនបទក៏ទទួលបាននូវការគាំទ្រពីសំណាក់ទស្សនិកជនផងដែរ ដែលមានដូចជាបទ ខុសមែនទេដែលយើងស្រឡាញ់គ្នា បទ អរគុណម្ចាស់ស្នេហ៍ បទ ទ្រាំឈឈ បទ ហេតុអ្វី រួមនឹងបទចម្រៀងល្បីៗជាច្រើនបទទៀត។ លោកក៏បានបញ្ជាក់ដែរថាមូលហេតុដែលលោកមិនសូវឡើងបង្ហាញវត្តមានក្នុងកម្មវិធីផ្សេងៗព្រោះតែលោកជាប់រវល់ជាមួយនឹងការងារជាគ្រូបង្រៀន ហើយបច្ចុប្បន្ននេះលោកក៏បានផ្លាស់ទៅធ្វើការនៅអង្គការមួយកន្លែងផងដែរ។
រីឯកញ្ញា ចំរើន សុភា វិញ ភាគច្រើននៃអ្នកដែលចូលចិត្តស្តាប់បទចម្រៀង ច្បាស់ជាស្គាល់ពីទឹកដមសំលេងរបស់កញ្ញាហើយ កញ្ញាមានសម្លេងស្រទន់ ពីរោះ ស្តាប់មិនចេះជិនណាយ ជាពិសេសនៅពេលបានបកស្រាយបទចម្រៀងបែប Acoustic
កាន់តែធ្វើអោយលន្លង់លន្លោចថែមទៀត។ កញ្ញា មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសិល្បៈការនីដែលចេះពហុជំនាញផងដែរ។ អមជាមួយកិច្ចសម្ភាសន៍ខ្លះៗពីតារាចម្រៀងទាំងពីរដួងនេះ ពីកម្មវីធី Cambodia Lite Station ក៏បង្ហាញជូនជាមួយបរិយាកាសដ៏សែនរ៉ូមែនទិកផងដែរគឺទេសភាពនៅលើភ្នំយ៉ាងស្រស់ស្អាត។ បរិយាកាសបែបនេះ បានស្តាប់បទចម្រៀងបែប Acoustic ទៀតនោះ រឹតតែធ្វើអោយអារម្មណ៍ស្រស់ស្រាយទ្វេដង។
កម្មវិធី Cambodia Lite Station ចាក់ផ្សាយនៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន នៅរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៥ល្ងាចតទៅ៕
នាំមកជូនផ្តាច់មុខដោយ៖ CAMBODIA LITE ដែលស្រាលស្រទន់ជួបជុំបានយូរ។ #PNNtv #CambodiaLite #acoustic
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត