© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី Freshy Winner ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយ៍ភាពថ្មីប្លែក មកចែកជូនទស្សនិកជនទស្សនាយ៉ាងរីករាយរៀងរាល់ចុងសប្តាហ៍ដើម្បីបំបាត់នូវអារម្មណ៍តានតឹងពីការងារទាំងឡាយ។ ដោយឡែកសប្តាហ៍នេះរឹតតែពិសេស ប្លែកភ្នែកជាមួយនឹងការតុបតែងឆាកនឹងមានរៀបចំផ្លែឈើ មើលទៅពិតជាស្រស់ស្អាត ទាំងពណ៍ឆាក ព្រមជាមួយនឹងការស្លៀកពាក់របស់ពិធីករពិធីការនី និង តារាកិត្តិយសចូលរួម សុទ្ធតែរំលេចនូវពណ៍តំណាងរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន! វត្តមានតារាកិត្តិយសសប្តាហ៍នេះសុទ្ធសឹងតែជាតារាកំប្លែងល្បីៗមកចូលរួម ដោយក្នុងនោះមាន ហ៊ា ទី ដែលនឹងចាប់ដៃគូរជាមួយ កញ្ញា ស៊ូស៊ីនៅក្នុងក្រុម (ទឹកត្រឡាច) នឹងជួបដៃគូរប្រកួតជាមួយ ចែ ជឿន ដៃគូរជាមួយ កញ្ញា យ៉េ យ៉េ នៅក្នុងក្រុម (តែទឹកឃ្មុំ)។
ទាំងពីរក្រុម នឹងត្រូវឆ្លងកាត់វិញ្ញាសារចំនួនបួន ដែលក្នុងនោះមានហ្គេមដូចជា ៖ ហ្គេមទី១ ដណ្តើមមេក្រូ , ហ្គេមទី២ កាយវិការប្រហារបេះដូង, ហ្គេមទី៣ version ផ្គុំពាក្យ និង ហ្គេមទី៤ រៀបប៉េងប៉ុង ។ ដែលហ្គេមទាំងបួននេះត្រូវពឹងទៅលើភាពឆ្លាតវៃ នឹងពឹងលើសំណាង នឹងការចងចាំ ដើម្បីយកឈ្នះបាន។
ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារ ទស្សនិកជនក៏នៅតែទទួលបាននៅភាពសប្បាយរីករាយ ពីកាយវិការ នឹងពាក្យសំដីនិយាយឌឺដងផ្លែផ្កា ដែលញុំាងអោយកម្មវិធីកាន់តែមានភាពរស់រវើកថែមទៀត។
ចង់ដឹងថា តើទាំងពីរក្រុមនឹងត្រូវឆ្លងកាត់វិញ្ញាសារយ៉ាងណាខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាក្មុងកម្មវិធី Freshy Winner ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី១៣ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៧យប់តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០% ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ