© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ការប្រកួត GANZBERG Kun Khmer Super Strike របស់ ស្ថានីយ៍ទូរទស្សន៍ PNN នាចុងសប្ដាហ៍ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ កាន់តែពិសេសកក្រើកទ្វេដងជាមួយនឹងកីឡាករគុនខ្មែរល្បីៗលំដាប់ប្រទេស និងកីឡាករជើងខ្លាំងគ្រប់ទិសទី
ចំពោះការប្រកួតប្រដាល់គុនខ្មែររបស់ ទូរទស្សន៍ភីអិនអិន បានសម្រិតសម្រាំងគូជក់ចិត្តចំនួនប្រាំគូ ក្នុងនោះផងដែងមានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិដ៏កក្រើកចំនួនពីរគូ និងការប្រកួតគុនខ្មែរប៉ះគុនខ្មែរចំនួនបីគូបន្ថែមទៀត។
អ្នកប្រដាល់រាជធានីយភ្នំពេញរហស្សនាមមេទ័ពតូច សូត្រ វាសនា នឹងត្រូវជួបជើងខ្លាំងមកពីអ៊ីរ៉ង់ មហាម៉ាត់អាម៉ាន់ ដែលអ្នកទាំងពីរណាត់គ្នាលើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម រីឯការប្រកួតអន្តរជាតិមួយគូទៀតគឺជាការចួបគ្នារវាងជើងខ្លាំងទម្ងន់ស្រាល ខេម ចាន់ និងម្ចាស់ខ្សែក្រវាត់មកពីក្រុងវៀងចន្ទប្រទេសឡាវ ស៊ីងផាយ៉ាក់ ឡាវឡានឆាង អ្នកទាំងពីរបានណាត់ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។
សូមបញ្ជាក់ថា ចំពោះការប្រកួតមិត្តភាពអន្តរជាតិទាំងពីរគូខាងលើនេះប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរប្រាំទឹក ក្នុងមួយទឹកមានរយៈពេលបីនាទី។ ក្រៅពីគូអន្តរជាតិដ៏ជក់ចិត្តខាងលើនេះ PNN ក៏បានផ្ដល់ឳកាសដល់កីឡាករថ្នាលគុនខ្មែរជំនាន់ក្រោយពោរពេញដោយសមត្ថភាពចំនួនបីគូផ្សេងទៀតដូចជា សាយ ថៃដេ ប្រកួតជាមួយ ធន់ ឆៃលី ខណៈដែល ម៉ៅ សុធា ត្រូវប៉ះ ឡៅ ប៊ុនហេង រីឯ ជ័យ វិរៈ ត្រូវចួបជាមួយ ថេន មានជ័យ។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាដោយសេរីឱ្យបានច្រើនកុះករ ដែលការប្រកួតចាប់ផ្ដើម និងផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុកផេក PNN Sports និងហ្វេសបុក Beer Ganzberg។ សម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត។
ដោយ៖ ក្រុមកាងារកីឡាPNN