© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែផ្តល់ជូននូវផ្ទំាងទស្សនីយ៍ភាពថ្មី ប្លែកៗមកចែកជូនទស្សនិកជនទស្សនា ដើម្បីបំបាត់នូវអារម្មណ៍តានតឹងពីការងាររៀងរាល់សប្តាហ៍។ ដោយឡែកសប្តាហ៍នេះ កម្មវិធីអ្នកជិតខាងចូលរួមដោយពិធីករពិធីការនីល្បីប្រចាំស្ថានីយ៍ទូរទស្សន៍ភីអិនអិន។
លើសពីនេះទៅទៀតនោះ កម្មវិធីអ្នកជិតខាង បានអញ្ជើញលោកអគ្គនាយករង ដើម្បីចូលរួមអបអរសារទរគម្រប់ខួប៩ឆ្នាំរបស់ស្ថានីយ៍ទូទស្សន៍ភីអិនអិន ដោយមានការកាត់នំខេកផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីអ្នកជិតខាង ក៏មានការចែករំលែកក្តីស្រលាញ់ ដោយចូលរួមធ្វើអំពើល្អក្នុងសង្គម ដោយជួយដល់ចាស់ៗដែលគ្មានទីពឹង ព្រមទាំងមានការចុះជួយដល់កុមារតូចៗដែលគួរអោយស្រលាញ់មកពីអង្គការមិត្តសម្លាញ់ផងដែរ ។
ចង់ដឹងច្បាស់ថា កម្មវិធីអ្នកជិតខាងនឹងមានអ្វីពិសេសនោះ សូមកុំភ្លេចរងចាំទស្សនា កម្មវិធី អ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី០៥ ខែ កក្កដា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ