© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលត្រលប់មកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយភាពថ្មីៗប្លែក មកចែកជូនទស្សនិកជនក៏ដូចជាហ្វេនៗទស្សនាមិនអោយធុញទ្រាន់ឡើយ។ ដោយឡែកសប្តាហ៍នេះ ទស្សនិកជននឹងបានជួបជាមួយវត្តមានកញ្ញា សុទីម៉ា ដែលនឹងឡើងមកនិយាយពីជីវិតលើវិថី បវរកញ្ញា នៅលើវេទិកាអ្នកជិតខាង។
កញ្ញាចូលប្រឡូកក្នុងវិស័យបវរកញ្ញាដំបូងក៏ព្រោះតែចង់ដឹងថា តើនៅក្នុងវិស័យសិល្បៈមានអ្វីខ្លះ ថតបែបណាខ្លះ។ ទើបតែអំឡុងឆ្នាំ២០២០នេះ ទើបកញ្ញាចាប់ផ្តើមចាប់អារម្មណ៍ខ្លាំងទៅលើវិស័យជាបវរកញ្ញានេះ។
ទីម៉ាបានបន្តទៀតថា កញ្ញាធ្លាប់បានចូលប្រកួតបវរកញ្ញាចំនួនបីដងមកហើយ តែមិនដែលទទួលបានម្កុដនោះឡើយ តែទោះបីជាយ៉ាងណាក៏កញ្ញាមិនធ្លាប់បោះបង់នោះឡើយ ដោយសារតែគ្រប់ការបរាជ័យទាំងអស់ កញ្ញាមិនដែលទុកថាជារឿងអាក្រក់នោះឡើយ គឺកញ្ញាបានយកមកធ្វើជាមេរៀនជីវិតរបស់ខ្លួន។
ចំពោះរឿងស្នេហា កញ្ញាបញ្ជាក់ដែរថា ធ្លាប់ខូចចិត្តដោយសារស្នេហា ត្រូវបានគេក្បត់ចិត្ត រហូតធ្វើអោយកញ្ញាខ្លាចលែងចង់ហ៊ានទទួលយកស្នេហាថ្មី។
ចង់ជ្រាបកាន់តែច្បាស់ថាកញ្ញាសុទីម៉ា បានរៀបរាប់ពីជីវិតយ៉ាងណានោះ សូមកុំភ្លេចរងចាំទស្សនា កម្មវិធី អ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី២១ ខែ មិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ