© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រឿងភាគខ្មែរ បុព្វេនិម្មិត នៅយប់នេះ នឹងវិលមកជួបទស្សនិកជនសារជាថ្មីម្តងទៀតជាមួយឈុតឆាកពិសេស។ ឈុតឆាកដែលនឹងត្រូវបង្ហាញនៅយប់នេះគឺព្រះនាងកេសរចន្ទ បានទទួលសំបុត្រពីព្រះបុត្រាអំណាចភព ដោយក្នុងសំបុត្រនោះបានសរសេរថាព្រះអង្គទ្រង់ចង់ជួបជាមួយព្រះនាង។ គ្រាន់តែទតឃើញសំបុត្រនោះភ្លាម ព្រះនាងកេសរច័ន្ទ មិនបង្អង់ឡើយក៏ប្រញាប់យាងចេញទៅជួបតែអង្គឯងភ្លាមៗតែម្តង ទោះបីជាភីលៀងទាំងពីរឃាត់យ៉ាងណាក៏មិនឈ្នះឡើយ។
ព្រោះតែឃាត់ព្រះរាជដំណើររបស់ព្រះនាងមិនបាន ទើបភីលៀងទាំងពីរ យករឿងនេះទៅទូលថ្វាយដល់ព្រះធាធិបតី។ ព្រះធាធិបតី គ្រាន់តែជ្រាបពីរឿងនេះ ក៏យាងចេញទៅតាមព្រះនាងភ្លាម ព្រោះដឹងថាព្រះអង្គម្ចាស់អំណាចភព ពិតជាគ្មានទឹកព្រះទ័យល្អចំពោះព្រះនាងលម្អងច័ន្ទឡើយ។ តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលព្រះនាងកេសរច័ន្ទយាងទៅជួបនឹងព្រះអង្គម្ចាស់អំណាចភព?
កុំភ្លេចរង់ចាំតាមដានទស្សនា រឿង បុព្វេនិម្មិត ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨ ដល់ម៉ោង ៩ យប់ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត