© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែពាំនាំយកអ្វីដែលថ្មីសប្បាយៗដើម្បីចែកជូនទស្សនិកជនដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយ បំបាត់អារម្មណ៍តានតឹងទាំងឡាយ។ ដោយឡែកសប្តាហ៍រិតតែប្លែកចម្លែកអារម្មណ៍ជាមួយនឹងវត្តមានDJ ដ៏ល្បី គឺ DJ Avida នឹងឡើងមករៀបរាប់ពីជីវិតនៅវិស័យជាឌីជេមួយនេះនៅលើវេទិការអ្នកជិតខាង។
DJ Avida បានរៀបរាប់ថា កញ្ញាបានចូលប្រឡូកក្នុងវិស័យឌីជេនេះ តាំងពីរឆ្នាំ២០១៦មកម្ល៉េះ ។ កញ្ញាបានបន្តទៀតថា កញ្ញាបានរៀនរយះពេលយ៉ាងយូរ ស្ទើរតែមួយឆ្នាំដើម្បីរៀនជំនាញជាឌីជេនេះ។ កញ្ញាថា ការរៀននេះពិតជាមានការលំបាក ដោយសារតែសម័យនោះមិនទំនើបដូចពេលបច្ចុប្បន្ននេះ។
លើសពីនេះ កញ្ញាបានបន្ថែមទៀតដែរថា ក្នុងវិស័យជាឌីជេនេះ គឺតម្រូវអោយមានទិចនិចនៅក្នុងការចាក់ភ្លេងខ្លាំងទើបអាចធ្វើអោយអ្នកចូលរួមកាន់តែសប្បាយនឹងមានភាពអ៊ូអរបន្ថែមទៀត។
ដោយឡែក កញ្ញាបានបន្តទៀតថា ចំពោះវិស័យឌីជេនេះទៅថ្ងៃអនាគតនឹងកាន់តែរីកដុះដាលខ្លាំងជាងមុន ដោយសារតែប្អូនៗជាច្រើនកំពុងតែរៀននៅលើវិស័យឌីជេនេះ។
ចង់ជ្រាបកាន់តែច្បាស់ថាក្នុងវិស័យឌីជេយ៉ាងណានោះ សូមកុំភ្លេចរងចាំទស្សនា កម្មវិធី អ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី២៤ ខែ ឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ