© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ជួបគ្នាសារជាថ្មីពីកម្មវិធីគ្រួសាររីករាយ ដែលតែងតែពាំនាំនូវផ្ទាំងទស្សនីយភាពដ៏សប្បាយរីករាយ នឹងផ្តល់នូវចំណេះដឹងជាច្រើនដល់អូនៗតូចផងដែរ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ កម្មវិធីក៏តែងផ្តល់ឱកាសដល់អូនតូចដែលមានភាពក្លាហាន មានសមត្ថភាព នឹងចំណេះដឹង ដើម្បីបានចូលរួមលេងហ្គេមសប្បាយៗដើម្បីយករង្វាន់ជាច្រើនពីកម្មវិធី។ វត្តមានប្អូនស្រី ងែត ដារីតា និង យ៉ាសុខណាលីន បានដឹកដៃអ្នកម៉ាក់ និង អ្នកមីង ដើម្បីចូលរួមលេងហ្គេមយករង្វាន់។ ក្នុងនោះដែរប្អូនស្រី ងែត ដារីតា និង យ៉ាសុខណាលីន នឹងត្រូវឆ្លងកាត់វិញ្ញាសារជាច្រើន ដែលតម្រូវអោយប្អូនស្រី ទាំងពីរ ខិតខំប្រឹងប្រែងបង្ហាញនូវសមត្ថភាព នឹងភាពវៃឆ្លាតរបស់ខ្លួន ព្យាយាមធ្វើយ៉ាងណា ពន្យល់អោយអ្នកម៉ាក់ និង អ្នកមីង ងាយយល់ ចំណែកឯអ្នកម៉ាក់ និងអ្នកមីង ក៏ត្រូវព្យាយាម យកចិត្តទុកដាក់ស្តាប់អូនតូចពន្យល់ដូចគ្នា ដើម្បីឆ្លើយត្រូវ នឹងទទួលបានរង្វាន់។
ទន្ទឹមនឹងនេះដែរ កម្មវិធីនឹងមានការលេងហ្គេមទស្សន៍ទាយឆ្លើយនូវសំណួរចម្លើយ ដែលនឹងមានបង្ហោះនៅលើផេកផ្លូវការរបស់កម្មវិធីគ្រួសាររីករាយផ្ទាល់តែម្តង សូមទស្សនិកជន ក៏ដូចជាហ្វេនៗចូលរួមលេងឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានរង្វាន់លើកទឹកចិត្តពីកម្មវិធី។
ចង់ដឹងថា ប្អូនស្រីងែត ដារីតា និង យ៉ាសុខណាលីន នឹងអាចឆ្លងកាត់ហ្គេមទាំងអស់ នឹងទទួលបានរង្វាន់ពីកម្មវិធីយ៉ាងណាខ្លះនោះ? សូមកុំភ្លេចរង់ចាំតាមដានទស្សនាការផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធី
«គ្រួសាររីករាយ» នៅថ្ងៃអាទិត្យ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ១១ព្រឹកតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ