© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ស្ថានីយ៍ទូរទស្សន៍ PNN បានសហការជាមួយយ៉ាងស្អិតរមួតជាមួយនឹងក្រុមហ៊ុន GANZBERG បានបន្តលើកស្ទួយគុនខ្មែរយ៉ាងផុសផុល ដោយបានរៀបចំព្រឹត្តិការណ៍ធំៗនាពេលកន្លងមកយ៉ាងជោគជ័យ។ ដោយឡែកនាថ្ងៃអាទិត្យ ទី២៦ ខែឧសភាខាងមុខនេះ GANZBERG នឹងនាំយកព្រឹត្តិការណ៍គុនខ្មែរដ៏កក្រើកថ្មីមួយទៀតដែលពុំធ្លាប់មាន ពោលគឺជាការប្រកួតដណ្ដើមខ្សែក្រវាត់ “កំពូលជើងឯកគុនខ្មែរ” ២ខ្សែក្នុងថ្ងៃតែមួយ និងប្រើរូបមន្ត២បែបខុសគ្នាផងដែរ។
ការប្រកួតដ៏សំខាន់ និងគួរឲ្យចាប់អារម្មណ៍ ជាង គេ នៅ ក្នុង ព្រឹត្តិការណ៍ដ៏ធំ ខាង លើ នេះ គឺជាការប៉ះគ្នាដណ្ដើមខ្សែក្រវាត់ ទម្ងន់ ៥៧គីឡូក្រាមរវាងដំរីយោលដៃ ពេជ្រ ប៊ុនសិទ្ធ និងអ្នកលេងកាំភ្លើងភ្លោះ វ៉ាន់ វឿន។ ក្រៅ ពី គូ ប្រកួត ដណ្តើមខ្សែក្រវាត់ខាងលើនេះ លោកអ្នក ដែល ពេញ និយម គាំទ្រគុនខ្មែរ ក៏ នឹង បាន ទស្សនា ការ ប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់៥១គីឡូក្រាមឈុតទៀតផងដែរ ដែលជាការប្រកួតលក្ខណៈ 4 Man Tournament ដែលមានបេក្ខភាពដូចជា កីឡាករកម្ពុជា២រូប ហេង ប្រុសនិច និង ហ៊ីម សេរី ខណៈដែលកីឡាករបរទេសមាន យ៉តឡាវង៉ាម ស៊ីបឡានឆាង មកពីប្រទេសឡាវ និង យ៉ារ៉ាសម៉ាឌី អារៀន មកពីប្រទេសអ៊ីរ៉ង់។
សូមបញ្ជាក់ថា ចំពោះការប្រកួត 4 Man Tournament ខាងលើនេះ នឹងធ្វើការចាប់ឆ្នោតផ្គូរផ្គងគូប្រកួតមុនការប្រកួតចាប់ផ្ដើម។ បន្ថែមពីនេះទៅទៀតក្រៅពីការប្រកួតដណ្ដើមខ្សែក្រវាត់ ២ខ្សែខាងលើនេះ ក៏មានការប្រកួតមិត្តភាពអន្តរជាតិមួយគួបន្ថែមទៀតដែរ ក្នុងនោះអ្នកប្រដាល់មកពីខេត្តសៀមរាប លី រិទ្ធី នឹងត្រូវស្វាគមន៍ជើងខ្លាំងក្បាច់គុនមកពីប្រទេសចិន ហ័ង យ័នចឺ លើប្រភេទទម្ងន់ ៧៣គីឡូក្រាម។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports រួមទាំងហ្វេសបុក Beer Ganzberg ផងដែរ។ សម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត។
ដោយ៖ ក្រុមកាងារភីអិនអិន