© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ក្រោយអ្នកគ្រូទេវី និងវណ្ណដា បានដឹងថាបញ្ញា បានទៅជួយលក់ថ្នាំញៀនអោយនាយឆើត អ្នកទំាងពីរក៏ហាមឃាត់នាងមិនអោយទៅជួញដូរថ្នាំជាមួយក្រុមនាយឆើតទៀត ព្រោះវាគឺជាអំពើខុសច្បាប់។ រឿងនេះ អ្នកគ្រូ និងវណ្ណដា ក៏បានយកទៅប្រាប់ដល់លោកសាវៀនអោយបានដឹង ដើម្បីអោយមានការទប់ស្កាត់បន្ថែមទៀត ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ តាមពិតទៅ លោកពូសាវៀននោះគឺជាមេខ្លោងធំក្នុងការជួញដូរថ្នាំញៀននេះសោះ។
បន្ទាប់ពីអ្នកគ្រូទេវី និងវណ្ណដា បានយករឿងនេះទៅប្រាប់ដល់លោកសាវៀនហើយនោះ លោកសាវៀនក៏បានប្រាប់ទៅនាយឆើតអោយរកវិធីដោះស្រាយក្នុងរឿងនេះ ព្រោះតែរឿងជួញដូរថ្នាំញៀនត្រូវបានបែកធ្លាយទៅហើយ។
នាយឆើតក៏បានបញ្ជារអោយកូនចៅទៅសម្លាប់អ្នកគ្រូ និងវណ្ណដា ប៉ុន្តែពួកគេទាំងពីរនាក់ក៏បានរត់ចូលទៅក្នុងព្រៃបាត់ទៅ។ បើទោះបីជាអ្នកទាំងពីរត់ចូលទៅក្នុងព្រៃ ហើយនៅតែពីរនាក់ក៏ពិតមែនប៉ុន្តែបរិស្ថានស្ងប់ស្ងាត់ និងនៅក្នុងព្រៃតែពីរនាក់នេះ មិនបានធ្វើអោយពូកគេគិតល្អជាមួយគ្នាឡើយ គឺកាន់តែមានជម្លោះបន្ថែមទៀត។
ចង់ដឹងថាតើអ្នកទំាងពីមានជម្លោះអ្វីខ្លះ និងចង់ដឹងថាតើអ្នកគ្រូបានធ្វើរឿងអ្វីខ្លះដាក់វណ្ណដានោះ កុំភ្លេចរង់ចាំតាមដានទស្សនា រឿង កម្លោះវណ្ណដា ប៉ះកញ្ញា សុពណ៍ទេវី ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលម៉ោង ៨យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត