© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
អ៊ីស៊ីងដែលជាសិស្សនៃបក្សបាយហ័របានសម្រេចចិត្តប្តូរជីវិតខ្លួនឯងដើម្បីជួយដល់អ្នកគ្រូយាយ ដែលកំពុងតែដេកលើកទឹកកកអស់រយៈពេលជាងមួយរយឆ្នាំទៅហើយ។ អ្នកគ្រូយាយគឺជាមនុស្សស្រីតែម្នាក់ដែលលោកគ្រូតាស្រឡាញ់បំផុត ប៉ុន្តែគួរអោយសោកស្តាយដែលលោកគ្រូតាមិនអាចជួយសង្គ្រោះជីវិតអ្នកគ្រូយាយអោយរស់ឡើងវិញបាន គឺបានត្រឹមតែប្រើកម្លាំងធាតុត្រជាក់ដើម្បីបន្តជីវិតរុក្ខជាតិតែប៉ុណ្ណោះ។
ដោយមានចិត្តអាណិតដល់លោកគ្រូតា អ៊ីស៊ីង ដែលជាកូនសិស្សកតញ្ញូ បានសម្រេចចិត្តជួយដល់អ្នកគ្រូយាយ ដោយប្តូរជីវិតខ្លួនឯងដើម្បីជួយអោយអ្នកគ្រូយាយបានរស់ឡើងវិញ។ ការសម្រេចចិត្តនេះ នាងមិនបានអោយវួយឈីដឹងឡើយ នាងសុខចិត្តលាក់ការពិត បៀមទុក្ខតែម្នាក់ឯង នឹងព្យាយាមគេចមុខវួយឈីដើម្បីកុំអោយវួយឈីមានការពិបាកចំពោះការសម្រេចចិត្តមួយនេះ។
តើលោកគ្រូតាដាច់ចិត្តអោយអ៊ីស៊ីងធ្វើរឿងបែបនេះទេ? តើវួយឈីនឹងមានអារម្មណ៍បែបណាបើសិនជាដឹងថាអ៊ីស៊ីងសុខចិត្តយកជីវិតខ្លួនឯងទៅប្តូរដើម្បីជួយដល់អ្នកគ្រូយាយ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ជម្លោះបក្សយានសាន និងបាយហ័រ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១២ថ្ងៃត្រង់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត