© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយពេលដែលសិលាហ៊ានទៅលត់ជង្គង់សុំការនុញ្ញាតិប៉ាម៉ាក់របស់អេលីសដើម្បីអោយពួកគេបានទាក់ទងគ្នា ពេលនេះប៉ា និងម៉ាក់អេលីសបានយល់ព្រមហើយ ប៉ុន្តែពួកគាត់ត្រូវអោយសិលាធ្វើយ៉ាងណាព្យាយាមធ្វើខ្លួនឯងអោយរីកចម្រើនជាងនេះ
ព្រោះដើម្បីទុកចិត្តថាពេលដែលអេលីសផ្ញើវាសនាជាមួយគេនឹងមិនធ្វើអោយនាងពិបាក។ ព្រោះតែក្តីស្រឡាញ់ និងការតស៊ូ សិលាបានធ្វើគ្រប់យ៉ាងដើម្បីអភិវឌ្ឈន៍ខ្លួនអោយប្រសើររហូតគេបាននឹកឃើញវិធីរកស៊ីថ្មីនោះគឺការច្របាច់បញ្ចូលគ្នារវាងកាងារដឹកជញ្ជូន ជាមួយអេបថ្មីរបស់អេលីសអោយមានដំណើរការទៅមុខ។សិលា បានយករឿងនេះទៅពិភាក្សារជាមួយអេលីសហើយពួកគេក៏យល់ស្របគំនិតនេះដូចគ្នា។
តើមុខរបរថ្មីនេះសិលា និងអេលីសបានសម្រេចជោគជ័យទេ? តើប៉ា និងម៉ាក់អេលីស ពួកគាត់យល់យ៉ាងណាដែរចំពោះគំនិតមួយនេះ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ដឹកបេះដូងរកស្នេហ៍ ចាក់ផ្សាយនៅយប់នេះ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត