© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រហូតមកដល់ពេលនេះនាយខេន នៅតែមិនទាន់អាចគេចផុតពីអាគមន៍អាបព្រាយរបស់យាយគមខ្នងនៅឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ នាយខេនបានចាប់សត្វដើម្បីជាអាហារ រហូតធ្វើអោយអ្នកស្រុកអ្នកភូមិមានការខ្លាចរអារជាខ្លាំង។ ដោយឃើញហេតុនេះទើបមេឃុំឡេង នៅមិនសុខនឹងបានប្តេជ្ញាថាខ្លួននឹងតាមកំចាត់នាយខេនអោយខានតែបាន ប៉ុន្តែព្រោះតែនាយខេនបានដឹងថាលោកមេឃុំកំពុងតែតាមកម្ចាត់ ទើបរត់គេចខ្លួន។ ព្រោះតែខាំឡាគឺជាមនុស្សតែម្នាក់ដែលនៅស្និទ្ធជាមួយនឹងនាយខេ ទើបធ្វើអោយលោកមេឃុំ តាមទៅសួរនាង ប៉ុន្តែនាងមិនបានប្រាប់ឡើយថានាយខេននៅទីណា។
ព្រោះតែបែបនេះ ទើបលោកគ្រូរៀបចំពិធីដើម្បីចាប់នាយខេនតាមផ្លូវងងឹតវិញម្តង។ តើលោកគ្រូពិតជាមានអំណាចខ្លាំងពូកែអាចកម្ចាត់នាយខេនបានឬយ៉ាងណា? កុំភ្លេចរង់ចាំតាមដានទស្សនារឿង វិញ្ញាណចាណចាំស្នេហ៍ ចាក់ផ្សាយនៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៦ល្ងាចតទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត