© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រឿងភាគខ្មែរកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ដឹកបេះដូងរកស្នេហ៍ នឹងត្រឡប់មកជួបទស្សនិកជនសារជាថ្មីម្តងទៀតហើយនៅយប់នេះជាមួយវគ្គដែលទស្សនិកជនកំពុងតែទន្ទឹងរង់ចាំនោះគឺសិលាផ្តើមមានអារម្មណ៍លង់ស្រឡាញ់លើអាប៊យ។
បន្ទាប់ពីសិលាជួបគ្រោះថា្នក់ចរាចរណ៍ អាប៊យបាននាំសិលាទៅបន្ទប់ដើម្បីលាងសម្អាតមុខរបួស។ សិលាចាប់ផ្តើមមានអារម្មណ៍ថាខ្លួនឯងកំពុងតែលួចចាប់អារម្មណ៍លើអាប៊យដោយមិនដឹងខ្លួន គ្រប់ពេលដែលគេនៅជិតអាប៊យគេតែងតែមានអារម្មណ៍ថាបេះដូងលោតញាប់ និងកក់ក្តៅ។មានពេលមួយអាប៊យផ្តាសាយក្តៅខ្លួន សិលាជាអ្នកមើលថែរអាប៊យវិញម្តង។ សិលាតែងតែលួចញញឹមគ្រប់ពេលដែលនៅជិតអាប៊យ ប៉ុន្តែអាប៊យនៅមិនទាន់ដឹងទេថាសិលាកំពុងតែលួចចាប់ចិត្តលើគេ។
តើសិលានឹងបណ្តោយអារម្មណ៍ខ្លួនអោយស្រឡាញ់ប្រុសដូចគ្នាឬយ៉ាងណា? កុំភ្លេចរង់ចាំតាមដានទស្សនារឿង ដឹកបេះដូងរកស្នេហ៍ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត