© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ក្រោយពីសេដ្ឋីតុង ជាឪពុក ស្លាប់ចោលអស់រយៈពេលជាច្រើនឆ្នាំមក នាងចន្ទ្រា ដែលជាកូនស្រីតែម្នាក់គត់ បានសាងគ្រួសារជាមួយបុរសជាប្តី ដោយការមើលខុសត្រូវទៅលើការងារទាសករ ទាំងអស់។
នាងចន្ទ្រា គ្រប់គ្រងមុខរបរជំនួសពីម្ចាស់តុង ហើយមិនតែប៉ុណ្ណោះ នាងថែមទាំងផ្តល់នូវប្រាក់បំណុលទៅដល់អ្នកភូមិជាច្រើន ដើម្បីជាធ្នាក់ឲ្យធ្លាក់ខ្លួនជាទាសករក្នុងកណ្តាប់ដៃរបស់នាង។
ថ្លែងពីមេធ្មប់ ដែលធ្លាប់ចិញ្ចឹមដោយឪពុករបស់នាង ហើយមនុស្សជាច្រើនក្នុងភូមិត្រូវបានសម្លាប់ដោយសារតែសាច់ឈាមស្រស់ យកទៅបូជាឲ្យមេធ្មប់ម្នាក់នោះ។ នាងចន្ទ្រា នឹងបន្តប្រើប្រាស់មេធ្មប់ បន្តពីឪពុក ដើម្បីបង្កើនអំណាច និងបារមីធ្វើឲ្យគេគ្រប់គ្នា ខ្លាច និងមិនមានអ្នកណាម្នាក់ហ៊ានធ្វើបាបនាង។
នាងចន្ទ្រា បានជួយដល់មេធ្មប់ អោយរួចផុតពីបណ្តាសាររបស់ទេវតា ហើយផ្តល់នូវសាច់ឈាមស្រស់ទៅដល់មេធ្មប់នោះ មិនខុសពីឪពុករបស់នាងឡើយ។ មេធ្មប់ ថ្វីត្បិតតែជាត្រូវបានជួយសង្គ្រោះដោយនាងចន្ទ្រា ក៏ប៉ុន្តែនៅតែមានចិត្តលោភលន់ ចង់គ្រប់គ្រងទៅលើនាងចន្ទ្រា ថែមទៀតផង។
តើនាងចន្ទ្រា នឹងប្រើប្រាស់មេធ្មប់ឲ្យធ្វើអ្វីបន្ត ដើម្បីឲ្យខ្លួនកាន់តែមានបារមី និងអំណាចកាន់តែខ្លាំងនោះ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «សុបិនស្នេហ៍ឆ្លងឋាន» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ