© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដើម្បីតំណែងជារាជនីបិសាចពណ៌ស្វាយ គ្រប់គ្រងលើឋានទាំង៦បាន ឆុងជឺ សម្រេចចិត្តព្រមរៀបការជាមួយនឹងស្តេចបិសាចវ័ងយៀក ដែលដំណឹងមួយនេះ បានធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់។ លោកគ្រូ អីងហ្វា ថ្វីត្បិតមានចិត្តទៅលើឆុងជឺជាសិស្សរបស់ខ្លួន ប៉ុន្តែហាក់មិនបានបញ្ចេញឲ្យនាងដឹងនោះទេ ។
ដោយសារតែ ពិធីរៀបការរបស់ស្តេចបិសាច កក្រើកដល់ឋានទាំង៦ ទើបធ្វើឲ្យលោកគ្រូអីងហ្វា ទប់ចិត្តមិនបាន សម្រេចហោះទៅឆក់យក ឆុងជឺ ដែលកំពុងតែក្លាយខ្លួនជាកូនក្រមុំទៅហើយនោះ។ ស្តេចបិសាច ក៏មិនហ៊ាននឹងធ្វើអ្វីដាក់ទៅលើលោកគ្រូអីងហ្វានោះទេ ដោយគេជឿជាក់ថា ឆុងជឺ នឹងមិនបណ្តោយខ្លួនធ្លាក់ទៅក្នុងពពួកទេវតាជាអ្នកគ្រប់គ្រងម្តងទៀតនោះទេ។ លោកគ្រូ អីងហ្វា ហេតុតែមិនចង់បាត់បង់ឆុងជឺ ទៅលើដៃបុរសណាផ្សេងក្រៅពីខ្លួន ក៏សម្រេចទម្លាយពីបេះដូង សារភាពស្នេហ៍ចំពោះនាងតែម្តង។
ការរង់ចាំចម្លើយសារភាពស្នេហ៍របស់អីងហ្វា គឺជាការរង់ចាំរបស់ឆុងជឺ ដែលជាច្រើនឆ្នាំកន្លងមក នាងនៅតែមិនអស់ចិត្តថា តើនាងពិតជាមានចិត្តទៅលើលោកគ្រូម្នាក់នេះតែម្នាក់អែង។
ស្តេចបិសាច ទទួលកំហឹងយ៉ាងក្តៅនៅក្នុងចិត្ត ក្រោយពីខ្លួនត្រូវបានគេឆក់យកកូនក្រមុំចំថ្ងៃមង្គលរបស់ខ្លួនទៅវិញ។
តើឆុងជឺ និងទេវតាអីងហ្វា នឹងធ្វើអ្វីបន្ត ដើម្បីឲ្យសង្គ្រាមរវាង ទេវតា និងបិសាច ផ្ទុះកក្រើកទៅដល់ ឋានទាំង៦ ដោយសារតែទំនាក់ទំនងស្នេហាមួយនេះ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «និស្ស័យស្នេហ៍ឆុងជឺ» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ១២ ថ្ងៃត្រង់៕
ដោយ៖ សិរីរដ្ឋ