© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធី អ្នកជិតខាង ដែលទស្សនិកជនតែងតែទន្ទឹងរងចាំទស្សនា ទទួលយកអារម្មណ៍កំសាន្តសប្បាយនាចុងសប្តាហ៍។ យ៉ាងណាមិញ ទស្សនិកជន ក៏ដូចជាហ្វេនៗ តែងតែជួបជាមួយវត្តមានតារាល្បីៗ គ្រប់ស្រទាប់វណ្ណះ។ ដោយឡែកនៅសប្តាហ៍នេះ ទស្សនិកជន នឹងជួបជាមួយវត្តមានតារាសម្តែងដល់ទៅពីររូប ដែលហ្វេនៗក៏បានស្គាល់រួចមកហើយដែរ គឺ៖ អ្នកនាង ផាន ផាភួង និង កញ្ញា អាង សុជាតា ដែលជាម្តាយនិងកូន ដ៏មានប្រជាប្រិយភាព ក្នុងសង្គមសិល្បៈក្នុងពេលបច្ចុប្បន្ននេះផងដែរ។
សប្តាហ៍នេះ ទស្សនិកជន ក៏ដូចជាហ្វេនៗ ច្បាស់ជាស្រក់ទឹកភ្នែកបន្ទាប់ពីបានដឹងរឿងរ៉ាវ នឹងជីវតរបស់ម្តាយកូនទាំងពីររូបនេះ។ អ្នកនាង ផាភួងបានរៀបរាប់ថា ខ្លួនពិតជាមានសំណាង ដែលមានកូនស្រីស្អាតឆ្លាត គួរអោយស្រឡាញ់ ហើយអ្វីដែលធ្វើអោយអ្នកនាងកាន់តែរំភើបនោះគឺ មានកូនស្រីដើរតាមគន្លងធម៌ ស្តាប់តាមដំបូលន្មានរបស់ម្តាយ។ អ្នកនាងបានបន្ថែមទៀតដែរថា កូនស្រីរបស់ខ្លួនមានដុងសិល្បៈតាំងពីរតូច ដោយចេះថតសម្តែងរឿងតាំងពីនាងមានអាយុ៦ឆ្នាំមករហូតមកទល់ពេលនេះ។ ចំណែកឯកូនស្រីរបស់អ្នកនាង គឺ កញ្ញាសុជាតា ក៏បានរៀបរាប់ទាំងទឹកភ្នែកផងដែរថា នាងពិតជាមានសំណាង ដែលមានម្តាយដ៏ល្អ ដែលប្រដៅណែនាំកូនអោយក្លាយជាមនុស្សល្អ នឹងអ្នកម្តាយមើលថែនាងបានយ៉ាងល្អ នឹងមិនចង់បានអ្វីក្រៅពីចង់អោយអ្នកម្តាយ មានសុខភាពល្អនោះឡើយ ។ កញ្ញាសុជាតាបានបន្ថែមទៀតដែរថា ទោះបីជានាងមមាញឹកក្នុងវិស័យសិល្បៈ នឹងទៅរៀនមិនសូវបានពេញលេញ តែនាងមិនដែលប្រលងធ្លាក់នោះឡើយ។
អ្នកនាងផាភួងបានបន្ថែមទៀតថា កូនស្រីរបស់ខ្លួន ពិតជាហត់នឿយតាំងពីតូច ដើម្បីរកប្រាក់មកជួយគ្រួសារ ទោះហត់យ៉ាងណាក៏មិនដែលរអ៊ូ ជួនកាលម៉ាក់ស្តីអោយខ្លាំងយ៉ាងណាក៏មិនដែលតប រហូតធ្វើអោយអ្នកនាងមានការព្រួយបារម្ភភ័យខ្លាចកូនគិតខ្លីទៀតផង។
ចង់ជ្រាបកាន់តែច្បាស់ សូមកុំភ្លេចរងចាំទស្សនាកម្មវិធីអ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ