© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដំណាលសាច់រឿង បន្តចូលមកជីវិតរបស់ចៅមាណព ក្រោយរយៈពេល៨ឆ្នាំកន្លងផុតទៅ ដែលត្រូវព្រាត់ប្រាស់ពីប្រពន្ធជាទីស្រឡាញ់ គឺនាងទេពរក្សា។ ទេពរក្សា បានបាត់ខ្លួនទៅភ្លាមៗ ដោយមិនដឹងមូលហេតុ ដែលធ្វើឲ្យចៅមាណព សឹងតែស្លាប់ទៅជាមួយ ប៉ុន្តែគេប្រឹងរស់នៅបន្តដើម្បីកូន។
នាងទេពរក្សា ហេតុតែនៅជាប់និស្ស័យនៅជាទេវតា ហើយណាមួយ ខ្លួននៅជាប់ជំពាក់កម្មនៅឋានមនុស្ស ក៏ហាក់ដូចជា នៅវិលវល់ មិនអស់អាល័យពីចៅមាណព និងកូន។ ១៨ឆ្នាំ ដែលជាវ័យចម្រើនរបស់កូនប្រុសចៅមាណព នោះ ពួកគេក៏បាននាំគ្នាធ្វើបុណ្យគំរប់ខួបជូនទៅដល់ នាងទេពរក្សាជាប្រពន្ធ និងជាម្តាយ។
អំណាចបុណ្យ បានដឹងទៅដល់នាងទេពរក្សានៅឯឋានលើ ក៏កើតចិត្តនៅស្រពិចស្រពិល ពីអតីតកាលដែលមិនទាន់នឹងដាច់ស្រឡះ។ ចៅមាណព ខ្លួនក៏កាន់តែឈានចូលវ័យជរា រាងកាយចុះអន់ខ្សោយ តែចិត្តនៅតែបន្តរង់ចាំប្រពន្ធជាទីស្រឡាញ់របស់ខ្លួន គ្រប់ពេល។
តើការសន្សំចិត្តនៃដែលរង់ចាំ និងការធ្វើបុណ្យរបស់ចៅមាណព អាចនឹងបណ្តាលឲ្យនិស្ស័យស្នេហ៍ អ្នកទាំងពីរបានជួបគ្នាវិញឬយ៉ាងណា?
សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« សុបិនស្នេហ៍ឆ្លងឋាន» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ