© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សប្ដាហ៍នេះទស្សនិកជននឹងទទួលបានចំណីអារម្មណ៍ថ្មីប្លែក និងកក្រើកទៀតហើយពីការប្រគំតន្ត្រីបែបថ្មី និងដ៏ធំប្រចាំ ស្ថានីយទូរទស្សន៍ PNN KIZZ Concert ថ្ងៃសុក្រទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះជាមួយក្រុមកំប្លែងល្បីឈ្មោះ 9 Colors របស់ នាយ ពាក់មី និងតារាចម្រៀងវ័យក្មេងល្បីឈ្មោះ ៣ដួងផ្សេងទៀត។ តារាចម្រៀងវ័យល្បីៗដែលកំពុងពេញនិយកពីសំណាក់ទស្សនិកជនដែលនឹងចូលរួមបង្ហាញសមត្ថភាពជាមួយ ក្រុមកំប្លែង 9 Colors មានដូចជា កញ្ញា ចិត្ត កញ្ចនា លោក M-Fatt និង កញ្ញា ណាពី ។
តារាល្បីៗកំពុងមានឈ្មោះបោះសំឡេងខាងលើនឹងមិនធ្វើឱ្យទស្សនិកជនខកបំណងនោះទេ ដោយពួកគេនឹងពាំនាំបទចម្រៀងថ្មីប្លែក ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្នដើម្បីញាំងឱ្យកម្មវិធីប្រគំតន្ត្រីទាំងមូលកាន់តែសប្បាយរីករាយ។
មិនត្រឹមតែបានជួបតារាល្បីៗខាងលើប៉ុណ្ណោះទេ កម្មវិធីប្រគំតន្រ្តី KIZZ Concert ក៏នៅតែបើកឱកាសអោយអ្នកទស្សនាដែលមានទេពកោសល្យសិល្បៈ មកបង្ហាញសមត្ថភាពផងដែរ។
រៀងរាល់ខែនឹងមានបេក្ខភាពមកបង្ហាញសមត្ថភាព ហើយមានឱកាសច្រៀងរួមគ្នាដោយផ្ទាល់ជាមួយតារាចម្រៀងអាជីព ហើយការប្រកាសស្វែងរកនិងជ្រើសរើសបេក្ខភាពមានសមត្ថភាពនឹងធ្វើឡើងតាមរយៈផ្ញើវីដេអូឃ្លីបសម្តែងរបស់សាម៉ីខ្លួនចូលមកប្រអប់សារទំព័រហ្វេសប៊ុក
PNN TV Cambodia និង ទំព័រហ្វេសប៊ុក KIZZ។ រៀងរាល់ខែក្រុមការងារផលិតកម្មវិធីនឹងជ្រើសយកបេក្ខភាព ៥ រូប ដើម្បីដាក់អោយបោះឆ្នោតតាមរយៈការបង្ហោះឃ្លីបវីដេអូទាំង៥ នៅលើផេក PNN TV Cambodia ។
បេក្ខភាព ដែលមានការគាំទ្រខ្លាំងជាងគេបំផុត ១រូប ក្នុងចំណោម៥រូប នឹងត្រូវជ្រើសអោយមានឱកាសច្រៀងដោយផ្ទាល់ក្នុងកម្មវិធីប្រគំតន្រ្តី KIZZ Concert ។
KIZZ Concert ផ្សាយផ្ទាល់រៀងរាល់ ថ្ងៃសុក្រ វេលាម៉ោង ១១:០០ ថ្ងៃត្រង់ ដល់ ម៉ោង ១រសៀល នៅលើកញ្ចក់ ទូរទស្សន៍ PNN និង លើហ្វេសប៊ុកផេក KIZZ៕
ដោយ៖ អ៊ីង សូឡា