© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ឈានមកដល់សប្តាហ៍ទី ៤ នៃកម្មវិធី «I Dare You To Sing» នឹងបង្ហាញវត្តមានតារាកិត្តិយសបីដួងមានដូចជា លោក នួន សុធារ័ក្ស កញ្ញា សោម ស្រីនាថ និងកញ្ញា ម៉ង ចាន់កញ្ញា។ នួន សុធារ័ក្ស ប៉ះគ្នាជាមួយស្រីស្អាតទាំងពីរ ដើម្បីប្រកួតគ្នាច្រៀងព្រមជាមួយការលេងហ្គេម ដើម្បីមានឳកាសបានឆ្លងទៅកាន់វគ្គបន្ត ច្រៀងជាមួយតារាកិត្តិយសពិសេសគឺ លោក នេនទុំ។
បន្ថែមនូវភាពសប្បាយរីករាយជាមួយវត្តមានរបស់គណៈកម្មការទាំងបីរូប ដែលសុទ្ធតែជាមនុស្សពូកែសម្តីបែបកំប្លុកកំប្លែង ធានាថាទស្សនិកជនមិនខកបំណងឡើយនៅក្នុងសប្តាហ៍នេះ។ វត្តមានរបស់គណៈកម្មការទាំងបីរូបរួមមាន លោក ងួន សុបិន នាយ ពាក់មី និង ពូណុយ។
សូមកុំភ្លេចរងចាំទស្សនានៅក្នុងកម្មវិធី «I Dare You To Sing» ដែលនឹងមានផ្សាយជូនទស្សនានៅថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា វេលាម៉ោង ៨ យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី