© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រោយ នីម៉ូ សារភាពស្នេហ៍ អេឡា តាមល្បិចរបស់ ដានីន ជាអ្នករៀបចំ ទើបធ្វើអោយ អេឡា ខូចឈ្មោះ និងកាន់តែជួបបញ្ហា ព្រោះយល់ថា ទង្វើល្អរបស់ខ្លួន ធ្វើអោយ នីម៉ូ យល់ច្រឡំថានាងមានចិត្តស្រលាញ់លើ នីម៉ូ ដោយមិនបានដឹងនោះទេថា ដានីន ជាអ្នកនៅពីក្រោយក្នុងរឿងទាំងនេះ។
បន្ទាប់ពីដឹងថា អេឡា មិនបានដឹងលឺរឿងស្នេហាក្រៅឆាកដែល ដានីន ជាអ្នកបង្កើតឡើងនោះ ធ្វើអោយ នីម៉ូ មានចិត្តចង់នាំ ដានីន ទៅសារភាពចំពោះមនុស្សគ្រប់គ្នា និងសងភាពស្អាតស្អំដល់ អេឡា វិញ ប៉ុន្តែក៏ត្រូវបាន ដានីន ចាក់សម្លាប់ ទើបការស្លាប់របស់ នីម៉ូ ក្លាយទៅជារឿងឃាតកម្ម ដែលមាន អេឡា ជាអ្នកប្រព្រឹត្តិទៅវិញ ក្រោមការរៀបចំឈុតឆាករបស់ ដានីន។
នៅក្រោមការចោទប្រកាន់ទាំងនេះ នៅតែជា ខេមរឹទ្ធ ដែលជាអ្នកតាមការពារ អេឡា។ តើ ខេមរឹទ្ធ នឹងប្រើវិធីបែបណា ដើម្បីជួយមនុស្សជាទីស្រលាញ់អោយរួចផុតពីរឿងក្តី? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង«លួចស្នេហ៍គូដណ្តឹង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង App PNN Plus ពីថ្ងៃ ចន្ទ ដល់ ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី