© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
កម្មវិធីប្រគំតន្ត្រី Freshy Happy Concert នឹងធ្វើឱ្យទស្សនិកជនកាន់តែប្លែកអារម្មណ៍ និងមិនខកបំណងនោះទេសម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តទស្សនាការប្រគំតន្ត្រីនៅលើកញ្ចក់ទូរទស្សន៍ PNN។ នៅថ្ងៃ អាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣
វត្តមានតារាចម្រៀងស្រី ប្រុស ដែលកំពុងពេញនិយមពីសំណាក់មិត្តយុវវ័យចំនួន៤ដួងនឹងមកអង្រួនអារម្មណ៍ទស្សនិកជនលើឆាកតន្ត្រី Freshy Happy Concert។ ជារៀងរាល់សប្ដាហ៍ការប្រគំតន្ត្រី Freshy Happy Concert តែងតែពាំនាំនូវតារាចម្រៀងល្បីៗ និងកំពុងពេញនិយមពីសំណាក់ទស្សនិកជន ដើម្បីញាំងឱ្យកម្មវិធីកាន់តែប្លែក និងសប្បាយរីករាយដើម្បីបំបាត់ទុក្ខកង្វល់។
សម្រាប់ថ្ងៃ អាទិត្យទី១៩ ខែមីនា ឆ្នាំ២០២៣នេះ វត្តមានតារាចម្រៀងល្បីឈ្មោះ៤រូបមានដូចជា នាយ ចឺម កញ្ញា មាស នីតា កញ្ញា នាង គន្ធា និងកញ្ញា វីតា ដែលពួកគេ៤ទាំងរូបនឹងពាំនាំផ្ទាំងទស្សនីយភាពថ្មីប្លែកអមជាមួយបទចម្រៀងពីរោះៗរបស់ពួកគេម្នាក់ៗ ដើម្បីបង្កបរិយាកាសឱ្យកម្មវិធីទាំងមូលកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ។
ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងកម្មវិធី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ ២០២៣ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីល្ងាចតទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ អ៊ីង សូឡា