© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ការប្រកួត «Ganzberg ONE Strike» នៅសប្ដាហ៍នេះកាន់តែថ្មីកាន់តែជក់ចិត្តជាមួយការប្រកួតសងសឹកនឹងការប្រកួតពីកីឡាករគុនខ្មែរល្បីៗ ខណៈដែរនៅចុងសប្ដាហ៍នេះ សង្វៀនគុនខ្មែររបស់ទូរទស្សន៍ ភីអិនអិន នៅតែបន្តរកំដរអារម្មណ៍ប្រិយមិត្តដោយបានសម្រិតសម្រាងយកគូប្រកួតលក្ខណៈមិត្តភាពអន្តរជាតិដណ្ដើមប្រាក់ ១ លានរៀលពីសា្របៀរ ហ្គេនស៍បឺគ និងអមដោយគូមិត្តភាពជាតិ ៣ គូផ្សេងទៀត។
អ្នកប្រដាល់វ័យក្មេងចិត្តសឿង អេលីត រស្មី ត្រូវប្រកួតជាមួយអ្នកប្រដាល់ឡាវ ខ្សែក្រវ៉ាត់ ២ គ្រឿង ផេត ឌែនតៃ ដែលអ្នកទាំងពីរនឹងត្រូវជួបប្រកួតគ្នា លើលក្ខន្តិកៈ ONE Strike ដោយប្រើប្រាស់ហ្គង់ចេញម្រាម ដើម្បីដណ្ដើមប្រាក់រង្វាន់ ១ លានរៀលបន្ថែមពី ស្រាបៀរ ហ្គេនស៍បឺគ។
ចំណែកឯការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ដើម្បីដណ្ដើមប្រាក់រង្វាន់ ១ លានរៀល ១ គូទៀត គឺអ្នកប្រដាល់ ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ត្រូវចូលខ្លួនមកប្រកួតតតាំងជាមួយអ្នកប្រដាល់ ហ្វាប្រាចក្រ សេធានមួយថៃ។
ជាមួយគ្នានោះផងដែរ សង្វៀនគុនខ្មែរ «Ganzberg ONE Strike» របស់ ភីអីនអិន ក៏បានផ្ដល់ឱកាសអោយអ្នកស្នងគុនខ្មែរ ៦ រូបផ្សេងទៀត ដើម្បីឡើងប្រកួតប្រជែងល្បងស្នៀតប្រយុទ្ធគ្នាដែលមានដូច សុវណ្ណដឿន សុគា ត្រូវប្រកួតជាមួយ ចាន់ សាវិន និងកីឡាករ ផានិត វ៉ាន់ហួន នឹងត្រូវប៉ះគ្នា អេលីត ផាវិបុល ខណៈមួយគូទៀតគឺ ឯម រដ្ឋា ត្រូវប៉ះ សាន់ វាសនា។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃ អាទិត្យ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងផេកហ្វេសប៊ុក PNN Sports ចាប់ពីវេលាម៉ោង ១ រសៀលតទៅ៕
ទស្សនាវីឌីអូនៅខាងក្រោម៖
ដោយ៖ សុវណ្ណនី