© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បន្ទាប់ពី សាឡាន់ ត្រូវបានកូនចៅ ហ៊ាម៉ូ បាញ់អស់ជាច្រើនគ្រាប់ ព្រលឹងរបស់អធិការរូបនេះ បានចេញពីខ្លួន មិនអាចចូលក្នុងរាងកាយវិញបាន ដោយបារម្ភពី សនក្លិន វិញ្ញាណក៏ត្រឡប់មកទីក្រុងព្រមទាំងរស់នៅជាមួយគ្នា ដោយម្នាក់ៗមិនបានដឹងថា សាឡាន់ ជាវិញ្ញាណនោះទេ សូម្បីតែខ្លួន សាឡាន់ ផ្ទាល់ក៏មិនដឹងនោះដែរ។
រស់នៅជាមួយគ្នាជាច្រើនថ្ងៃទើប សនក្លិន ដឹងថា សាឡាន់ ជាវិញ្ញាណនៅថ្ងៃដែលរាងកាយរបស់ សាឡាន់ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យរបស់ ពេទ្យប្រាណ។ ជារឿងដែលសោកសៅបំផុត នៅពេលដែល ដាវ ឬក្រុមរបស់ ហ៊ាម៉ូ មកធ្វើបាបសង្សាររបស់ខ្លួន សាឡាន់ បានត្រឹមតែឈរមើល ដោយមិនអាចជួយអ្វីនាងបាន។
នៅពេលដែលរាងកាយរបស់ សាឡាន់ មកដល់មន្ទីរពេទ្យភ្លាម មិនចាំយូរម្តាយឪពុករបស់ សាឡាន់ ក៏បានមកដល់មន្ទីរពេទ្យដែរ ដោយបានជួបជាមួយ សនក្លិន ជាលើកដំបូងធ្វើអោយអ្នកទាំងពីរសប្បាយចិត្តជាខ្លាំង ព្រោះបានជួបអនាគតកូនប្រសារ ប៉ុន្តែបែរជាកូនប្រុសដេកនៅលើគ្រែសង្គ្រោះបន្ទាន់មិនដឹងខ្លួនទៅវិញ។
ទោះបីជាការជួបលើកដំបូងរបស់ សនក្លិន និងឪពុកម្តាយ សាឡាន់ ដោយគ្មានវត្តមានមនុស្សសំខាន់ក៏ដោយ ប៉ុន្តែពួកគាត់ទាំងពីរហាក់ដូចជា ពេញចិត្តទៅលើ សនក្លិន ជាខ្លាំង ទោះបីជាទើបតែជួបដំបូងក៏ដោយ។ សូមរងចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងខ្សែភាពយន្តរឿង«គ្រូម៉ែស្នេហ៍ខ្ញុំ» ដែលមានផ្សាយជូនទស្សនានៅរៀងរាល់ថ្ង ចន្ទ ដល់ថ្ងៃ សុក្រ៕
ទស្សនាវីឌីអូនៅខាងក្រោម៖
ដោយ៖ សុវណ្ណនី