© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វត្តមានតារាពន្លកថ្មី ម្ចាស់ជ័យលាភី Miss & Mister Freshy ស្រស់ស្អាត និងស្រស់សង្ហា ប៉ះគ្នាក្នុងកម្មវិធី «Freshy Winner» នៅក្នុងសប្តាហ៍នេះ ដោយភាពជឿជាក់ថា ឈ្នះក្នុងកម្មវិធីរៀងៗខ្លួន។
វត្តមានរបស់តារាកិត្តិយសទាំងបួនដួងរួមមានដូចកញ្ញា សុក្រ សេដាឌីន និងលោក ស៊ូរ៉ា ដារ៉ា ដោយអ្នកទាំង ២ ស្ថិតនៅក្នុងក្រុម ទឹកប៉ោម។ ចំណែកឯកញ្ញា ផៃ វាលីហ្សា និងលោក ចាន់ ដារ៉ា ស្ថិតនៅក្នុងក្រុម ក្រូចច្របាច់។ នៅក្នុងកម្មវិធីមានហ្គេម ៤ ដែលតម្រូវអោយតារាកិត្តិយសបំពេញមានដូចជា ហ្គេមទី ១ ពន្យល់ពាក្យតំបន់ត្រជាក់ ហ្គេមទី ២ ចង់ទៅណា ហ្គេមទី ៣ ចង់បានអី និងហ្គេមទី ៤ តោះបូកលេខ។
ចង់ដឹងថា វត្តមានរបស់តារាកិត្តយសទាំងបួន បង្ករបរិយាកាសអោយមានភាពរីករាយប៉ុណ្ណានោះ ហើយក្រុមមួយណាដែលទទួលបានជ័យជំនះនឹងមានឱកាសឈានទៅលេងនៅវគ្គចុងក្រោយដែលជាវគ្គចាប់ប្រាក់លាន? កុំភ្លេចរង់ចាំទស្សនានៅក្នុងកម្មវិធី «Freshy Winner» ដែលនឹងចាក់បញ្ចាំងនៅក្នុងថ្ងៃ សៅរ៍ ទី ២៨ ខែ មករា វេលាម៉ោង ៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០%
ទស្សនាវីឌីអូនៅខាងក្រោម៖
ដោយ៖ សុវណ្ណនី