© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ធានាថាប្លែក និងសើចសប្បាយសម្រាប់សប្ដាហ៍ថ្មីនេះពីកម្មវិធី «The Wall Song Cambodia» អាចនិយាយថាជាសប្ដាហ៍ថ្មីប្លែកខ្លាំងជាងសប្ដាហ៍រាល់ដងក៏ថាបានព្រោះតែតារាកិត្តិយស និងតារាក្រោយជញ្ចាំងគឺតារាៗដែលទស្សនិកជនកំពុងតែរង់ចាំទស្សនា និងចង់ឃើញ។ ទាំងនេះជឿជាក់ថាទស្សិកជននឹងជក់ចិត្តថែមទៀតដែលពួកគេសុទ្ធតែជាតារាកំពុងពេញនិយមសម្រាប់ប្រិយមិត្ត។
នៅថ្ងៃ សៅរ៍ ទី ២៨ ខែ មករា ឆ្នាំ ២០២៣ វត្តមានតារាកិតិ្តយស ចំនួន ៣ រូប ដែលកំពុងទទួលការគាំទ្រពីទស្សនិកជន នឹងមកច្រៀងរួមគ្នាលើឆាកតែមួយនៃកម្មវិធី «The Wall Song Cambodia» ជាមួយតារាក្រោយជញ្ជាំង ៣ រូបផ្សេងទៀត ហើយជឿថាទស្សនិកជនប្រាកដជានឹកប្លែកអារម្មណ៍ និងនឹកស្មានមិនដល់។
តារាកិត្តិយសទាំង ៣ រូបសម្រាប់សប្ដាហ៍ថ្មីនេះមានដូចជាតារាកំប្លែងសម្ដីចាក់ទឹកមិនលិចអ្នកនាង ខ្ញុង លោក សៅ ឧត្ដម និងអ្នកនាង វីរៈ និច្ច។ ទស្សនិកជនអាចនឹងភ្ញាក់ផ្អើល និងបានសើចសប្បាយរីករាយជាមួយតារាក្រោយជញ្ជាំងពីររូប ដោយលោកមិនត្រឹមតែជាតារាកំពុងពេញនិយមពីទស្សនិកជនប៉ុណ្ណោះទេ គឺថែមជាតារាពូកែវោហាស័ព្ទ និងល្បីឈ្មោះថែមទៀតផង។
តារាកិត្តិយស និងតារាក្រោយជញ្ជាំងទាំង ៦ រូបនឹងមកជួបជុំគ្នានៅថ្ងៃ សៅរ៍ ចុងសប្ដាហ៍នេះជាមួយបទចម្រៀង ការទស្សយ៍ទាយ រួមនឹងសកម្មភាពផ្សេងៗទៀតដើម្បីញាំងឱ្យបរិយាកាសនៃកម្មវិធីនេះកាន់តែសប្បាយរីករាយសម្រាប់អ្នកតាមដានទស្សនា។
ចង់ដឹងថាតើតារាអាថ៌កំបាំងទាំងបីដួងនៅក្នុងកម្មវិធី «The Wall Song Cambodia» សបា្តហ៍នេះ ជាតារារូបណា ហើយក្នុងចំណោមតារាកិត្តិយសទាំងបី តារារូបណាដែលអាចទាយត្រូវដៃគូរបស់ខ្លួន។
ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី «The Wall Song Cambodia» ដែលនឹងចាក់បញ្ចាំងនៅលើកកញ្ចក់ ទូរទស្សន៍ ភីអិនអិន នៅ ថ្ងៃ សៅរ៍ ទី ២៨ ខែ មករា ឆ្នាំ ២០២៣ ចុងសប្ដាហ៍នេះ វេលាម៉ោង ៨ យប់ដល់ម៉ោង ៩ យប់ ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ សុវណ្ណនី