© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សង្វៀន «ម៉ាទ្រីដអ្នកប្រយុទ្ធគុនខ្មែរ» បានឈានដល់ចុងសប្ដាហ៍ថ្មីនេះធានាថា កក្រើកអស្ចារ្យពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ក្នុងនោះដែរ នៅចុងសប្ដាហ៍នេះ នាថ្ងៃ សៅរ៍ ទី ២៨ ខែ មករា ឆ្នាំ ២០២៣ «សង្វៀនម៉ាទ្រីដអ្នកប្រយុទ្ធគុនខ្មែរ» របស់ទូរទស្សន៍ ភីអិនអិន នៅតែបន្តរធ្វើការប្រកួតរង្គើរសង្វៀនជូនប្រិយមិត្តទស្សនាយ៉ាងជក់ចិត្តដូចសព្វមួយដង ដោយបានសម្រិតសម្រាំងយកគូប្រកួតលក្ខណៈមិត្តភាពអន្តរជាតិដ៏ជក់ចិត្តចំនួន ២ គូ និងគូមិត្តភាពជាតិ ៣ គូផ្សេងទៀត។
«សង្វៀនម៉ាទ្រីដអ្នកប្រយុទ្ធគុនខ្មែរ» ចុងសប្ដាហ៍នេះវត្តមានជើងខ្លាំងគុនខ្មែរពូកែក្បាច់ ប៊ុន សុធា នឹងត្រូវស្វាគមន៍អ្នកប្រដាល់ឡាវ ផេតផាន់ធែ ដោយអ្នកទាំងពីរប្រកួតក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ចំណែកឯគូអន្តរជាតិមួយគូទៀតគឺ ជាការប៉ះគ្នារវាង អ្នកប្រដាល់គុនខ្មែរ ឡៅ ចន្រ្ទា ត្រូវតតាំងកីឡាករថៃ កងមឿងឆាង លើប្រភេទគីឡូ ៧១ គីឡូក្រាម។
ក្រៅពីគូមិត្តភាពអន្តរជាតិខាងលើ សង្វៀនគុនខ្មែរ របស់ ភីអីនអិន ក៏បានផ្ដល់ឱកាសឲ្យអ្នកកីឡាករគុនខ្មែរ ៦ រូបផ្សេងទៀត ដើម្បីឡើងល្បងក្បាច់គុនគ្នា ដែលមានដូចជា កីឡាករ ឃាង លិនណូ ត្រូវប្រកួតបិះកីឡាករ នឿន សុវណ្ណសុជាតិ ចំណែកឯ អេលីត សុខចិន ប៉ះជាមួយ ម៉ាលីសាវឌី និងអ្នកប្រដាល់ ឯម សីហា ប្រកួតបិះជាមួយ ឆូន បូន។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃ សៅរ៍ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង ផេកហ្វេសប៊ុក PNN Sports ចាប់ពីវេលាម៉ោង ១១ រសៀលតទៅ៕
ទស្សនាវីឌីអូនៅខាងក្រោម៖
ដោយ៖ សុវណ្ណនី