© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការចាកចេញពីទីក្រុងមករស់នៅកសិដ្ឋានវិញ ដើម្បីទុកពេលអោយ គិរី មានពេលនៅជាមួយ អេឡា ក៏បានបរាជ័យ ដោយបានលិចលឺមកថា អេឡា កំពុងតែជិតរៀបការជាមួយអ្នកផ្សេងទៅវិញ ដែលមិនមែនជាប្អូនប្រុសរបស់ខ្លួន។
ដោយសាចិត្តស្រលាញ់ និងភាពប្រច័ណ្ឌ ទើបធ្វើអោយ ខេមរឹទ្ធ ធ្វើដំណើរទៅភ្នំពេញភ្លាម ដើម្បីចាប់ អេឡា មករស់នៅចំការជាមួយ ថែមទាំងបានប្រើគ្រប់ល្បិចកុំអោយមានអ្នកណាអាចជួយ អេឡា ត្រឡប់ទៅភ្នំពេញវិញបាន។ យ៉ាងណាក្តី រឿងដែល អេឡា ជិតរៀបការជាមួយ ហ៊ាឡាយ នេះ គ្រាន់តែជាល្បិចរបស់ម្តាយ អេឡា និង មីតា ប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ គិរី ក៏បានដឹងថា ខេមរឹទ្ធ ចាប់ខ្លួន អេឡា ទៅចំការដែរ ធ្វើអោយ គិរី មានបំណងទៅតាមនៅផ្ទះចំការដែរ។ តើ គិរី នឹងធ្វើបែបណាបន្តទៀត ដើម្បីដណ្តើម អេឡា បានពីបងប្រុសរបស់ខ្លួន? ចង់ជ្រាបកាន់តែច្បាស់ សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង«លួចស្នេហ៍គូដណ្តឹង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ពីថ្ងៃ ចន្ទ ដល់ ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
ទស្សនាវីឌីអូនៅទីនេះ៖
ដោយ៖ សុវណ្ណនី