© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ឧស្សាហ៍ គឺជាមិត្តស្និតរបស់ មុនី ហើយក៏បានស្គាល់ នីរ៉ា មកយូរហើយដែរ តាំងពីនាងទើបតែត្រឡប់មកពីបរទេស។ ជាពិសេសនោះ ឧស្សាហ៍ ហាក់ដូចជាមានចិត្តលួចស្រលាញ់ នីរ៉ា ផងដែរ។
ការសង្ស័យថា ទេពី គឺជា នីរ៉ា តាំងពីបានជួបគ្នាដំបូងក្នុងនាមជា ទេពី ជាចុងភៅប្រចាំផ្ទះនារីរ័ត្ននោះ ទើបធ្វើអោយ ឧស្សាហ៍ បានសុំ មុនី ភ្លង់ស្នាដៃធ្វើម្ហូបរបស់ ទេពី ជារឿយៗនៅផ្ទះ។ ប៉ុន្តែរឿងដែល នីរ៉ា បន្លំខ្លួនក៏បានបែកការ ដោយសារនាងបានធ្លាក់ប្រជ្រុយហើយចៃដន្យ ឧស្សាហ៍ ក៏បានឃើញ។
ទោះជាបានដឹងការពិតហើយក្តីតែ ឧស្សាហ៍ ក៏បានសន្យាជាមួយ នីរ៉ា ថានឹងមិនប្រាប់អាថ៌កំបាំងនេះទៅ មុនី នោះទេ បន្ទាប់ពីបានដឹងពីហេតុផលរបស់ នីរ៉ា ដែលត្រូវបន្លំខ្លួនបែបនេះ។ តើអាថ៌កំបាំងមួយនេះនឹងអាចលាក់បាំងបានយូរប៉ុណ្ណា? ចង់ជ្រាបកាន់តែច្បាស់ សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង «កូនចៅក្លែងក្លាយ ប៉ះចៅហ្វាយកំពូលកូរ» ដែលផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ០៧ យប់តទៅ៕
ទស្សនាវីឌីអូនៅទីនេះ៖
ដោយ៖ សុវណ្ណនី