© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
នុន ត្រូវបានឃុំគ្រងព្រលឹងដោយឯកឯងនៅវិលវល់ជាមួយនឹងមនុស្សលោក ចាប់តាំងពីខ្លួនត្រូវបានគេសម្លាប់នៅតាមផ្លូវ។ មុតា ជាមនុស្សស្រីម្នាក់គត់ដែលអាចប្រាស្រ័យទាក់ទងជាមួយនឹងនុនបាន សូម្បីតែណុងជាប្រពន្ធនុនក៏មិនអាចមើលឃើញប៉ះពាល់ នុនបានដែរ។
នុន តែងតែងព្យាយាមសុំឲ្យមុតាជួយខ្លួន នៅពេលដែលត្រូវការជំនួយម្តងៗ ជាពិសេស ក្នុងពេលដែលណុង ជួបបញ្ហា។ មុតា ជាមនុស្សស្រីដែលមានចិត្តល្អ និងចេះជួយអ្នកដទៃ សូម្បីតែព្រលឹងខ្មោច ដូចជានុន ក៏នាងនៅតែតាមជួយពីក្រោយគ្រប់ពេល។
រយៈពេលជាច្រើនខែ បានកន្លងផុតទៅ គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗ ប៉ុន្តែនុននៅតែព្រលឹងខ្មោចដដែរ។ នៅថ្ងៃដែលគេត្រូវទៅចាប់កំណើតនៅជាតិថ្មីនោះ នុន បានផ្តែផ្តែផ្តាំងពាក្យពេចន៍ចុងក្រោយទៅកាន់មនុស្សដែលខ្លួនស្រឡាញ់ គឺណុងជាប្រពន្ធ និងមុតាជាមិត្តដ៏ល្អរបស់គេ។
ពាក្យមួយឃ្លា ដែលនុនបាននិយាយនោះគឺ កើតមកជាមនុស្ស ទោះ ស្ពាយសម្ពាយបុណ្យមកល្អឬអាក្រក់ប៉ុនណា កើតមកខ្លួនទទេ ស្លាប់ទៅវិញ ក៏ខ្លួនទទេ សូម្បីតែអ្វីក៏មិនអាចយកទៅបាន ។ យ៉ាងណា ក៏មានតែអំពើល្អដែលផ្តល់អោយគ្នាទៅវិញទៅមក ហើយយូរៗវាក៏បាត់ទៅបន្តិចម្តងៗ ប៉ុន្តែបើទោះបីជាវាបាត់ទៅ ក៏យើងត្រូវតែនាំគ្នាសាងបុណ្យ ដើម្បីជាស្ពានបន្តវដ្តជីវិតទៅមុខទៀត។
ជាចុងក្រោយ សាច់រឿង ដ៏មានអត្ថន័យមួយនេះ ក៏ត្រូវបានបញ្ចប់ទៅដោយធ្វើឲ្យទស្សនិកជន អ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើពាក្យពេចន៍ របស់តួអង្គ នុន។ ចង់ដឹងថា តើនុននិយាយអ្វីខ្លះ មុនពេលខ្លួនទៅចាប់ជាតិនោះ?
សូមចូលទស្សនាវីដេអូខាងក្រោម ៖
ដោយ៖ ស្រីរដ្ឋ