© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទស្សនិកជនតែងតែទទួលបានអារម្មណ៍ស្រស់ថ្លា មុនពេលចូលនិន្ទ្រា នារាត្រីចុងសប្តាហ៍ នៃថ្ងៃអាទិត្យ។ ពីកម្មវិធី Ganzberg Uber Concert 2022 ដែលជាកម្មវិធីតន្ត្រីដ៏ធំ របស់ស្ថានីយទូរទស្សន៍ភីអិនអិន នាសប្តាហ៍នេះដែរ នឹងពាំនាំយកនូវភាពរីករាយ មកជូនហ្វេនៗ អ្នកទស្សនាជាបន្តទៀត។
វត្តមាន តារាចម្រៀងប្រុសដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលឈរនៅលើវិថីសិល្បៈជាច្រើនឆ្នាំនោះ គឺ លោក ឆន សុវណ្ណារាជ នឹងចូលខ្លួនមកបំពេរអារម្មណ៍ទស្សនិកជន តាមរយៈបទ មនោសញ្ចេតនា ស្នេហាយុវវ័យជាច្រើនបទ ដោយក្នុងនោះ លោកក៏នឹងជ្រើនរើសយកប្រភេទបទណា ដើម្បីជាការលួងលោម បំពេរអារម្មណ៍ឲ្យលន្លង់លន្លោច។
លើសពីនេះ ពីកម្មវិធីក៏នឹងបានអញ្ជើញវត្តមានតារាចម្រៀង ចំនួន ៤ រូបបន្ថែមទៀត ដែលរួមានដូចជា៖ កញ្ញា រ៉ូលីន, លោក ក្រាន់, កញ្ញា នីតា និងកញ្ញា មីណា ដែលនឹងមកធ្វើឲ្យបរិយាកាសតន្ត្រី កាន់តែផ្អែមល្ហែម ក្រោមស្បៃរាត្រីកាលដ៏សែនមនោរម្យ។
សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធី Ganzberg Uber Concert 2022 នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីរដ្ឋ