© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
វិលត្រឡប់មកសារជាថ្មីម្តងទៀត សម្រាប់សប្តាហ៍បន្ទាប់ នារសៀលថ្ងៃអាទិត្យនេះ ពីកម្មវីធីសប្បាយៗ របស់ស្ថានីយទូរទស្សន៍ភីអិនអិន នោះគឺ Freshy Happy Concert ។ សម្រាប់ការបើកឆាកនាចុងខែវិច្ឆិកា ឆ្នាំ ២០២២ នេះដែរ ពីកម្មវិធីប្រគំតន្ត្រីខាងលើ ក៏នឹងមានការផ្តល់ជូននូវភាពសប្បាយរីករាយជូនដល់ហ្វេនៗ តាមរយៈការបង្ហាញវត្តមាន តារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ។
ដើម្បីរំលឹករាល់ប្រភេទបទមនោសញ្ចេតនា ដែលជាបទពេញនិយមសម្រាប់ហ្វេនៗយុវវ័យ ពីកម្មវិធីក៏បានអញ្ជើញតារាចម្រៀងប្រុសមួយរូបដែលត្រូវបានគេស្គាល់ថា ជាម្ចាស់បទ «ចង់បបួលអូនមកឈឺចាប់ »និងបទ «បាត់អូនដូចបាត់មនុស្សមួយផែនដី» ដែលជាសំនៀង ផ្ទាល់ ម្ចាស់ដើម របស់លោក ហង្ស ឧត្តមម៉ានី។ វត្តមានរបស់លោក នឹងមកបំពេរអារម្មណ៍អ្នកទស្សនាឲ្យលន្លង់លន្លោច ទៅតាមការបង្ហើរសំនៀងដ៏សែនពីរោះ និងទឹកដមសំលេងដ៏ស្រទន់ ទៅតាមចង្វាក់ភ្លេង។
ជាមួយគ្នានេះដែរ មិនត្រឹមតែវត្តមានរបស់លោកប៉ុណ្ណោះទេ ក្នុងនោះ ក៏មានការចូលរួមជាពិសេស ពីតារាចម្រៀង ៣រូបបន្ថែមទៀត គឺ លោក ហ្សូណូ , កញ្ញា ម៉ាម៉ា និងកញ្ញា បុស្បា បាន៍ ដែលពួកគាត់ទាំងបី គឺជាតារាចម្រៀងដែលមានទេពកោសល្យសិល្បៈខ្ពស់ និងទឹកដមសំឡេងក្នុងវិថីសិល្បៈជាច្រើនឆ្នាំមកហើយ។ តួយ៉ាងដូចជា លោក ហ្សូណូ ដែលភាគច្រើន ហ្វេនៗ បានស្គាល់រូបលោក តាមរយៈបទមនោសញ្ចេតនា ជាច្រើនបទ។
សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀល ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីរដ្ឋ