© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ខុសប្លែកពីសប្តាហ៍មុន ពីតន្ត្រីបែបរ៉កដ៏ធំប្រចាំឲ្យស្ថានីយទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធី Boostrong Rock 2K22 ដែលសម្រាប់សប្តាហ៍ថ្មីនេះ ទស្សនិកជន អ្នកទស្សនា ក៏ដូចជាហ្វេន ៗ នឹងទទួលបានអារម្មណ៍រំភើបរីករាយទ្វេរដង។
វត្តមាន តារាចម្រៀង និងតារាកំប្លែងជាច្រើនដួង នឹងមកបង្ហាញវត្តមានជាពិសេសនៅលើឆាកតន្ត្រីភីអិនអិន នារសៀលថ្ងៃសៅរ៍នេះ។ ក្នុងនោះ ទស្សនិកជន នឹងជួបជាមួយតារាចម្រៀង ល្បីៗ ទាំងប្រុស ទាំងស្រី រួមមានដូចជា៖ កញ្ញា យូរី, កញ្ញា រ៉េត ស៊ូហ្សាណា និង តារាចម្រៀងកូនភ្លោះ ដែលហៅថា ក្រុម Twin Boys។ ពួកគាត់ នឹងត្រៀមខ្លួនពាំនាំយកនូវផ្ទាំងទស្សនីយភាព សិល្បៈចម្រៀង និងសម្តែង ដ៏អស្ចារ្យ អមជាមួយនឹងក្បាច់រាំ ថ្មីៗផងដែរ។ តួយ៉ាង ដូចជា កញ្ញា យូរី ដែលជាតារាចម្រៀងស្រី ដែលមានទេពកោសល្យ ខាងចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ ដោយលាយឡំនឹងការបង្ហាញក្បាច់រាំ និងស្តាយ៍តុបតែងខ្លួនបែប Cute Cute ទៀតផង។
បន្ថែមពីនេះទៀត ហ្វេនៗ ក៏កាន់តែផ្ទុះសំណើចជាមួយវត្តមាន DJ Kaka និងលោក ងួន សុបិន ដែលជាដៃគូសិល្បៈដ៏រសនិយម ទទួលបានការគាំទ្រខ្លាំង ខាងសិល្បៈកំប្លែង។ ពួកគាត់ ក៏នឹងចូលរួមធ្វើឲ្យបរិយាកាសតន្ត្រីកាន់តែសប្បាយៗ អមដោយការបង្ហាញរូបភាព និងការសម្តែងបែបកំប្លែងៗ។
សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធី Boostrong Rock 2K22 នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសៅរ៍ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីរដ្ឋ