© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ប្លែកភ្នែកជាមួយសម្លៀកបំពាក់បែបប្រពៃណីក្នុងកម្មវិធី «អ្នកជិតខាង» សប្តាហ៍នេះ។ ទាំងពិករលោក ព្រែក និងពិធីការិនីកញ្ញា ស្រីពេជ្រ ព្រមទាំងតារាកិត្តិយសលោក ប៉ាន់ ខែមម៉ានូ ស្រុះគ្នាក្នុងការស្លៀកបំពាក់បែបប្រពៃណី និងកម្មវិធីទាំងមូលប្រគំបទភ្លេងបុរាណគួរអោយចង់ទស្សនា។
តារាសម្តែង និងជាអ្នកចម្រៀងភ្លេងការលោក ប៉ាន់ ខែមម៉ានូ បានបង្ហាញវត្តមាននៅក្នុងកម្មវិធី«អ្នកជិតខាង» សប្តាហ៍នេះ ដោយបាននាំយកមកនូវចំណេះដឹងខាងផ្នែកសិល្បៈបុរាណខ្មែរ ព្រមទាំងបរិយាយពីបទពិសោធន៍ក្នុងការងារសិល្បៈ ដែលបានប្រឡូកជាច្រើនឆ្នាំមកហើយ។
សម្ថភាពដ៏សម្បូរបែបទាំងការសម្តែងភាពយន្ត ជាតួឯកល្ខោន និងជាអ្នកចម្រៀងភ្លេងការ ដែលមានសំនៀងពិរោះរណ្តំ ព្រមទាំងមានចំណេះដឹងខាងសិល្បៈបុរាណខ្មែរលោក ប៉ាន់ ខែមម៉ានូ នឹងមកបង្ហាញអ្វីខ្លះនៅក្នុងកម្មវិធី «អ្នកជិតខាង» ? សូមរងចាំទស្សនាកិច្ចសម្ភាសន៍ទាំងមូលក្នុងកម្មវីធី «អ្នកជិតខាង» ចាក់ផ្សាយនៅថ្ងៃ សៅរ៍ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៩:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ សុវណ្ណនី