© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទោះបីជាខ្លួនបានក្លាយទៅជាខ្មោចទៅហើយក្តី ប៉ុន្តែ នុន នៅតែតាមការពារប្រពន្ធកូនជានិច្ច ថែមទាំងមិនព្រមបើកចិត្តឲ្យបុរសផ្សេងមកទាក់ទងជាមួយ ណុង ជាដាច់ខាត។
គូប្រជែងស្នេហ៍ខុសភពរវាង នុន និងផន តែងតែឈ្លោះគ្នា តាមរយៈ មុទិតា ព្រោះមានតែនាងម្នាក់គត់ដែលអាចនិយាយ និងមើលឃើញ នុន។ ណុង ជាប្រពន្ធរបស់ នុន កាលនៅមានជីវិត នាងគឺជានារីម្នាក់ស្លូតបូត គួរអោយស្រលាញ់ អាចធ្វើអោយ ផន លង់ស្រលាញ់តាំងពីឃើញលើកដំបូង។
ទោះបីជា នុន មិនចូលចិត្ត ផុន ដែលព្យាយាមមកទាក់ទងប្រពន្ធរបស់ខ្លួនក៏ដោយ ក៏នុន នៅតែមិនអាចគេចពីផុន បាន ដោយសារ នុន ត្រូវប្រើប្រាស់រាងកាយរបស់ផុន ដើម្បីបាននៅក្បែរប្រពន្ធ។
តើនុន នឹងព្រមបើកចិត្តអោយ ផន ដែរទេ បើផន ពិតជាស្មោះត្រង់ជាមួយភរិយាខ្លួន? ហើយ ណុង ព្រមបើកបេះដូងអោយ ផន ទេ បើសិនជាស្វាមីព្រមទៅចាប់ជាតិ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «លោកបងខ្មោចជួយផង »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុវណ្ណនី