© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទើបតែប៉ុន្មានភាគជាលើកដំបូង តួអង្គ អេឡា និងខេមរិទ្ធ នៅក្នុងរឿង លួចស្នេហ៍គូដណ្តឹង បានអង្រួនបេះដូងហ្វេនៗ អ្នកទស្សនាឲ្យតាមដានជក់ចិត្ត ចង់ដឹងថា តើតួឯកស្រី ដ៏ស្រស់សោភាមួយរូបនេះ ឈានជើងចេញផុតពីកម្លោះម្ចាស់កសិដ្ឋានបានឬយ៉ាងណា?
រំលឹកថយក្រោយបន្តិច អេឡា និងមិត្តរួមការងារបានវង្វេងផ្លូវក្នុងពេលដែលខ្លួនទៅថតភាពយន្តនៅតំបន់ព្រៃភ្នំមួយកន្លែង។ អេឡា បានជួបនឹង ខេមរិទ្ធ ដោយចៃដន្យ ហើយក្នុងពេលនោះ ដោយសារតែមិនមានអ្វីជាមធ្យោបាយជិះត្រឡប់មកផ្ទះវិញ អេឡាក៏ត្រូវបានខេមរិទ្ធឲ្យសម្រាកនៅផ្ទះកសិដ្ឋារបស់ខ្លួនមួយរយៈ។
រយៈពេលដែលអេឡា បានសម្រាកនៅផ្ទះកសិដ្ឋានរបស់ខេមរិទ្ធ ពួកគេទាំងពីរបានសាងនូវអនុស្សាវរីយ៍ជាច្រើន ដែលខេមរិទ្ធបានបង្រៀនឲ្យនាងស្គាល់ពីជីវិតរស់នៅបែបសាមញ្ញាជាមួយនឹងការចិញ្ចឹមសត្វ និងការដាំដំណាំផ្សេងៗ។
អេឡា ជាកូនអ្នកទីក្រុង និងជាមនុស្សស្រីហាយសូរ នាងមិនសូវចាប់អារម្មណ៍ការងារទាំងអស់នោះទេ ប៉ុន្តែនាងបានលួចចាប់ចិត្តពីសន្តានចិត្តដ៏ល្អ របស់ខេមរិទ្ធ។
តើដំណើរសាច់រឿងនៅភាគបន្ទាប់ទៀត អេឡា និងខេមរិទ្ធ នឹងបន្តទំនាក់ទំនងបែបណាបន្តទៀត ជាមួយគ្នា ? ចង់ដឹងសាច់រឿងច្បាស់ សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« លួចស្នេហ៍គូដណ្តឹង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ