© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បន្ទាប់ពីទទួលបានភាពនៅលីវសារជាថ្មី លីន ក៏ចាប់ផ្តើមមានទំនាក់ទំនងមើលចិត្តគ្នាជាមួយ មឿន ដែលជាសុភាពបុរស និងមានទំនួលខុសត្រូវម្នាក់ តែងតែឲ្យតម្លៃទៅ លីន ជានិច្ច។ ទោះបីជា មឿន ជាបុរសល្អ និងតាមការពារ លីន យ៉ាងណាក៏ដោយ ក៏គ្រួសាររបស់របស់ មឿន ហាក់ដូចជាមិនសូវពេញចិត្ត លីន ដែលជាស្រ្តីមេម៉ាយ ថែមទាំងអាយុច្រើនជាង មឿន ទៀតផង។
ស្របពេលដែលមិនច្បាស់ថា ខាងគ្រួសារគូស្នេហ៍ថ្មីពេញចិត្តខ្លួន ឬអត់ ព្រមទាំងមិនទាន់បានដោះស្រាយដាច់ស្រេចផងនោះ ក៏លេចវត្តមានរបស់អតីតសង្សារចាស់របស់ មឿន ត្រឡប់មកផ្សះផ្សារស្នេហាជាមួយ មឿន សារជាថ្មី។ ទោះបីជា មឿន បានបញ្ជាក់យ៉ាងច្បាស់ថា មិននៅសល់ក្តីស្រលាញ់ចំពោះអតីតសង្សារចាស់យ៉ាងណាក៏ដោយ ប៉ុន្តែគូស្នេហ៍ចាស់របស់ មឿន ហាក់ដូចជាមិនបោះបង់ការព្យាមយាមមកទាក់ទងជាមួយតួអង្គប្រុសរបស់យើងងាយៗឡើយ។
បញ្ហាចេះតែកើនឡើងនៅក្នុងជីវិតរបស់ លីន ហាក់ដូចជាមិនអាចឲ្យនាងមានក្តីសុខបានយូរទាល់តែសោះ នេះឬជាអ្វីដេល លីន ត្រូវទទួលបាន? តើនាងអាចដោះស្រាយបញ្ហាគ្រប់បែបយ៉ាងដែលត្រូវជួបបានដែរ ឬទេ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «គំនាបស្នេហ៍» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាចតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុវណ្ណនី