© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពុទ្ធធារិទ្ធ កំពុងក្លាយជាជនជាប់ចោទពីបទបំភាន់ឯកសារក្នុងក្រុមហ៊ុន ដែលជាល្បិចកលរបស់ ចិត្រា។ មកដល់ពេលនេះ សំណុំរឿងក្តីនៃការចោទប្រកាន់នេះ នៅតែមិនទាន់អាចដោះស្រាយបាន។កណិកា បានព្យាយាមធ្វើជាស្និទស្នាលជាមួយនឹង ចិត្រា ដើម្បីស៊ើបរកការពិតក្នុងការជួយ ពុទ្ធធារិទ្ធ អោយរួចផុតពីរឿងក្តី។
កណិកា ព្យាយាមនៅឆ្ងាយពីបុរសដែលខ្លួនស្រលាញ់ពិតប្រាកដ បានត្រឹមតែលួចជួបគ្នា ដើម្បីកុំអោយ ចិត្រា ដឹងខ្លួនមុន នោះគម្រោងការនឹងបរាជ័យមិនខាន។ ទោះបីជា ចិត្រា ខំលាក់បាំងនៅកំហុសរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏គង់មានថ្ងៃណាមួយការពិតនឹងត្រូវលាតត្រដាងជាមិនខាន ព្រោះក្រៅពី កណិកា ក៏នៅមានមនុស្សជាច្រើនទៀតចាំជួយ ពុទ្ធធារិទ្ធ ក្នុងការស្វែងរកការពិតមួយនេះ។
ចង់ដឹងថា គម្រោងការរបស់ កណិកា ក្នុងការចូលទៅជិត ចិត្រា ដើម្បីស៊ើបរកការពិតទៅជួយ ពុទ្ធធារិទ្ធ បានសម្រេចដែរឬទេ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «កុងត្រាបេះដូង »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់តទៅ៕
សូមទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី