© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ជម្លោះស្នេហាត្រីកោណ រវាងបងប្អូនស្រី កាន់តែក្តៅឡើងៗ រហូតម្នាក់ៗមើលមុខគ្នាលែងចំ ដោយសារតែវត្តមាន រតនៈ ម្នាក់គត់។ វីណា ដែលជាម្តាយរបស់រតនៈ មានចិត្តចង់អោយកូនប្រុសរបស់ខ្លួនរៀបការជាមួយនឹងរក្សា ក៏ព្រោះពួកគេមានវ័យដំណាលគ្នា ហើយបានរៀនចប់ពីបរទេសដូចគ្នា។ ដោយឡែក ដាវី ម្តាយរបស់រក្សា បែរជាចង់លើកដាក់ នេត្រា កូនស្រីកណ្តាល អោយទៅរតនៈវិញ។
ចំណែកឯសាមីខ្លួនផ្ទាល់ រតនៈ ហាក់មិនពេញចិត្តទាំងអស់ ទាំង នេត្រា និង រក្សា ហើយយូរៗអារម្មណ៍ជាមិត្តភាព ជាបងប្អូនរាប់អានគ្នា កាន់តែឆ្ងាយៗទៅ។ ការពិតបេះដូង ដែលរតនៈមាន គឺមិននៅជាមួយនឹងរក្សា ឬនេត្រាឡើយ ផ្ទុយទៅវិញ មនុស្សស្រីដែលគេលួចស្រឡាញ់យូរហើយនោះគឺជា ក្រពុំទៅវិញទេ។ ថ្វីត្បិតតែក្រពុំ កំពុងតែពរពោះកូនរបស់ឌីឌីន ប៉ុន្តែរតនៈ នៅតែចង់ក្លាយជាបុរសម្នាក់ដែលគ្រប់គ្រង និងមើលថែជីវិតរបស់ ក្រពុំអស់មួយជីវិត។
ក្រពុំវិញ មិនបានចាប់អារម្មណ៍ថា ខ្លួនគឺកំពុងត្រូវបានរតនៈមានចិត្តមកលើទេ ក៏ព្រោះតែពេលនេះ នាងមិនមែននៅខ្លួនមួយដូចពីមុន។ ទោះយ៉ាងណា មើលទៅម្តាយរបស់រតនៈ នៅតែព្យាយាមឲ្យរតនៈបានរៀបការនៅរក្សា ដោយមិនខ្វល់ពីទំនាក់ទំនងបងប្អូននៅក្នុងគ្រួសាររបស់ដាវីឡើយ។ រីឯដាវី ក៏ពិបាកនឹងសម្រេចចិត្ត ព្រោះសុទ្ធតែជាកូនស្រីបង្កើតដូចគ្នា ហើយនាងមិនចង់អោយអ្នកណាឈឺចាប់ឡើយ។
តើនៅភាគបន្ទាប់ទៀត ដំណើរសាច់រឿង ស្នេហាត្រីកោណមួយនេះ នឹងដោះស្រាយបែបណា សូមបន្តរង់ចាំទស្សនានៅក្នុងរឿង« រសជាតិអ្នកមាន វគ្គហេឡូអ្នកម៉ាក់» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហ្បតិ៍ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ ។
សូមកុំភ្លេច ចូលរួមលេងហ្គេម ឆ្លើយសំនួរ ដើម្បីមានឱកាស ឈ្នះសំបុត្រចូលលេងកម្សាន្ត សួនសត្វ Phnom Penh Safari ដែលជាព្រៃកម្សាន្តដ៍ធំ ទី១ នៅរាជធានីភ្នំពេញ...
ដោយប្រិយមិត្ត គាំទ្រភាពយន្តភាគខ្មែរ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន គ្រាន់តែតាមដានទស្សនា និងចូលរួមឆ្លើយនូវសំនួរងាយៗប្រចាំសប្តាហ៍ ក្នុងរឿង «រសជាតិអ្នកមាន៣ វគ្គ ហេឡូអ្នកម៉ាក់» នៅលើទំព័រហ្វេសប៊ុក PNN Drama Live ចាប់ពីថ្ងៃទី ១៣ មិថុនា ២០២២ នេះតទៅ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ