© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការទន្ទឹងរង់ចាំ បរិយាកាសបែបរ៉ូមែនទិចក្នុងស្បែរាត្រីកាលនាចុងសប្តាហ៍បានវិលត្រឡបមកទៀតហើយ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីប្រគំតន្ត្រី Ganzberg Uber Concert 2022 ។ សម្រាប់សប្តាហ៍ថ្មី ដើមខែ ថ្មី ខែតុលា ឆ្នាំ ២០២២ នេះដែរ ទស្សនិកជន នឹងកាន់តែប្លែកអារម្មណ៍ ជាមួយនឹងការមកដល់នៃវត្តមានតារាចម្រៀងល្បីៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
វត្តមានតារាចម្រៀងស្រីវ័យក្មេងមួយរូប នឹងធ្វើដំណើរមកកាន់ឆាកតន្ត្រីភីអិនអិន ក្នុងកម្មវិធីខាងលើ ដែលហ្វេនៗ បានស្គាល់រូបកញ្ញាតាមរយៈបទមនោសញ្ចេតនា នោះគឺ កញ្ញា ចំរើន សុភ័ក្រ ។ កញ្ញា នឹងជ្រើសរើសបទចម្រៀងដ៏សែនពីរោះៗ មកបំពេរអារម្មណ៍អ្នកទស្សនានាពេលរាត្រី តាមរយៈទឹកដមសំឡេងដ៏ស្រទន់ ផ្អែម ហាក់លួងលោមបំពេរហ្វេនៗ ឲ្យលង់លក់ទៅតាមបទភ្លេងមនោសញ្ចេតនា។
លើសពីនេះទៀត មិនត្រឹមតែវត្តមានកញ្ញាតែមួយរូបទេ ក្នុងនោះក៏មានការចូលរួមបន្ថែមទៀត ពីតារាចម្រៀង ចំនួន ៣ រូប រួមមានដូចជា៖ កញ្ញា តាក់ម៉ា, លោក ស៊ី ប៊ីណាតូ និងលោក នួន សុធារ័ក្ស។ ពួកគាត់ទាំងបី ក៏ជាសិល្បៈករ ដែលមានសមត្ថភាព ក៏ដូចជាទេពកោសល្យសិល្បៈជាច្រើនមិនថា បកស្រាយបទចម្រៀង ឬការសម្តែង ក្បាច់រាំផ្សេងៗ នោះទេ។ យ៉ាងណាមិញ ពីកម្មវិធីក៏មិនភ្លេចនូវការរៀបចំនូវឆាកតន្ត្រីបែប Acoustic ក្នុងបរិយកាសបែបរ៉ូមែនទិច ដែលអមទៅដោយភ្លើងពណ៌ដ៏ស្រាលស្រទន់ ត្រជាក់ភ្នែកទៀតផង។
សូមកុំឲ្យពេលវេលាចុងសប្តាហ៍មួយនេះ រំលងផុតទៅ សូមរង់ចាំាទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីប្រគំតន្ត្រី Ganzberg Uber Concert 2022 នៅថ្ងៃអាទិត្យ ទី ០២ ខែ តុលា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ