© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បើកឆាកតន្ត្រី សម្រាប់ដើមខែថ្មី ខែតុលា ឆ្នាំ ២០២២ ពីស្ថានីយទូរទស្សន៍ភីអិនអិន នឹងពាំនាំយកនូវចំណីចក្ខុ និងផ្ទាំងទស្សនីយភាពសប្បាយៗជាច្រើនមកបង្ហាញជូនដល់ទស្សន្សិកជន ក៏ដូចជាហ្វេនៗអ្នកគាំទ្រ។ តួយ៉ាង ដូចជាកម្មវិធីប្រគុំតន្ត្រី Freshy Happy Concert គឺជាកម្មវិធីដែលប្រជុំដោយតារាចម្រៀងល្បីៗ ការបកស្រាយបទចម្រៀង បែបបមនោសញ្ចេតនា ជូនទៅដល់ហ្វេនៗយុវវ័យផងដែរ។
សម្រាប់ការមកដល់នៃសប្តាហ៍ថ្មី ដើមខែថ្មីនេះ ពីកម្មវិធីប្រគំតន្ត្រី Freshy Happy Concert នឹងមានវត្តមានតារាចម្រៀងស្រី ៤ រូប ដែលសុទ្ធសឹងជាកំពូលស្រីស្អាត មានទេពកោសល្យ សិល្បៈ មិនចាញ់គ្នានោះទេ។ ពួកគាត់ រួមមានដូចជា៖ កញ្ញា ប៉ាច គឹមមួយ, កញ្ញា ពេជ្រ ច័ន្ទធីតា, កញ្ញា ដា សុម៉ាវត្តី និងកញ្ញា ឡុង លក្ខិណា ដែលនឹងចូលខ្លួនមកបម្រើអារម្មណ៍អ្នកទស្សនា តាមរយៈការបកស្រាយបទចម្រៀងពីរោះៗ បែបមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍។
ក្នុងនោះ ក៏មានការបង្ហាញក្បាច់រាំជាច្រើន ដ៏គួរឲ្យទាក់ទាញ ទាំងការសម្តែង និងការតុបតែងខ្លួនរបស់ពួកគាត់ ទៅតាមបែបផែនយុវវ័យសម័យថ្មី។ យ៉ាងណាមិញ ពីកម្មវិធីមិនត្រឹមតែមានជាការប្រគំតន្ត្រីប៉ុណ្ណោះទេ លើសពីនេះទៀត ទស្សនិកជន នឹងបានទស្សនាការសម្តែង Show ថ្មីៗ នៅក្នុងអត្ថន័យនៃបទចម្រៀងទៀតផង។ មួយវិញទៀត សម្រាប់ហ្វេនៗ ដែលតែងតែគាំទ្រ ទឹកដមសំលេងស្រួយស្រទន់ ពីរោះជាប់ចិត្ត និងមានទេពកោសល្យសិល្បៈខាងក្បាច់រាំ ដែលនឹងធ្វើឲ្យហ្វេនៗទស្សនាជក់ចិត្តជាមួយរូបសម្រស់ដ៏ស្រស់សោភាពរបស់កញ្ញាផងដែរ។
ចង់ដឹងថា តើស្រីស្អាតទាំង៤រូបខាងលើ នឹងមានអ្វីប្លែក និងកាដូនៃបទចម្រៀងណាខ្លះ មកបង្ហាញជូននោះ សូមរង់ចាំការផ្សាយផ្ទាល់នៅក្នុងកម្មវិធីតន្ត្រី Freshy Happy Concert នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ០២ ខែ តុលា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀល ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ