© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រសជាតិអ្នកមាន វគ្គ៣ ដែលបានអូសបន្លាយសាច់រឿងមកដល់វគ្គកូនៗ នេះកំពុងតែធ្វើឲ្យទស្សនិកជន អ្នកទស្សនា តាមដានជក់ចិត្តកាន់តែខ្លាំងឡើងៗ។ នេត្រា និងរក្សា ដែលជាបងប្អូនស្រីបង្កើត និងក៏ជាកូនរបស់ដានី កំពុងតែក្លាយជាគូសត្រូវស្នេហាជាមួយគ្នា ដោយសារតែស្រឡាញ់មនុស្សប្រុសម្នាក់។
រតនៈ ដែលជាកូនប្រុសរបស់វីណា ត្រូវបាន ដានីពេញចិត្ត ហើយចង់ផ្សំផ្គុំជាមួយនឹងនេត្រា។ ចំណែកឯរក្សា ដែលជាបងស្រីនោះ ដានី នៅមិនទាន់បានលើកដាក់អោយអ្នកណាម្នាក់ទៀត ព្រោះគេទើបតែបញ្ចប់ការសិក្សារពីបរទេស។ គាប់ជួនជាថ្ងៃមួយ រតនៈត្រូវបានដានីសុំពឹងពាក់អោយជូនរក្សាទៅធ្វើការ នៅពេលដែលគេមកលេងផ្ទះរបស់ដានី។
រតនៈ ពេញចិត្តនឹងការជូនរក្សា ប៉ុន្តែរក្សា ហាក់ដូចជាចាប់អារម្មណ៍ទៅលើរតនៈផងដែរ។ អ្នកទាំងពីរ បានបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា ដោយមើលទៅហាក់លើសពីការរាប់អាន។ នេត្រា ជាប្អូនស្រីបានដឹងថា រក្សាជាបងស្រីទាក់ទងរតនៈ ដែលជាគូផ្សំផ្គុំរបស់ខ្លួននោះ កើតចិត្តខឹងនឹងបងស្រី ហើយឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។
តើអាចទៅរួចទេ ដែលនេត្រា និងរក្សា ត្រូវបែកបាក់គ្នាពីបងប្អូនមកជាសត្រូវ ដោយសារតែវត្តមានរបស់ រតនៈចូលមកក្នុងជីវិតរបស់ពួកគេនោះ? ចង់ដឹងសាច់រឿងច្បាស់ សូមរង់ចាំទស្សនានៅក្នុងរឿង «រសជាតិអ្នកមាន វគ្គ ហេឡូអ្នកម៉ាក់ »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ។
សូមកុំភ្លេច ចូលរួមលេងហ្គេម ឆ្លើយសំនួរ ដើម្បីមានឱកាស ឈ្នះសំបុត្រចូលលេងកម្សាន្ត សួនសត្វ Phnom Penh Safari ដែលជាព្រៃកម្សាន្តដ៍ធំ ទី១ នៅរាជធានីភ្នំពេញ...
ដោយប្រិយមិត្ត គាំទ្រភាពយន្តភាគខ្មែរ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន គ្រាន់តែតាមដានទស្សនា និងចូលរួមឆ្លើយនូវសំនួរងាយៗប្រចាំសប្តាហ៍ ក្នុងរឿង «រសជាតិអ្នកមាន៣ វគ្គ ហេឡូអ្នកម៉ាក់» នៅលើទំព័រហ្វេសប៊ុក PNN Drama Live ចាប់ពីថ្ងៃទី ១៣ មិថុនា ២០២២ នេះតទៅ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ