© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
កណិកា កំពុងតែក្លាយជាមនុស្សស្រីម្នាក់អាចឆក់យកបេះដូងពោះម៉ាយកូន២ ពុទ្ធិរិទ្ធ បានបន្តិចម្តងៗ ដោយសារតែទឹកចិត្ត និងភាពស្មោះត្រង់របស់នាង។ ពុទ្ធិរិទ្ធ បានមើលថែកណិកានៅមន្ទីរពេទ្យ រហូតទុកកូនឲ្យវីណា មើលនៅឯផ្ទះ។ កណិកា បានធ្វើឲ្យពុទ្ធិរិទ្ធិ យល់ពីតម្លៃក្តីស្រឡាញ់ និងការទទួលខុសត្រូវភាពជាមនុស្ស មិនដូចជាចេស៊ីការប្រពន្ធដើមនោះទេ។
និយាយពីចេស៊ីកា ត្រូវបានសង្សារនៅឯបរទេស បោះបង់ចោល ហើយធ្វើបាបមកលើរាងកាយរបស់នាង។ នាងអត់ទ្រាំនឹងរស់នៅជាមួយនឹងសង្សារនោះលែងបាន រហូតនឹកចង់ត្រឡប់ចូលផ្ទះ សាងគ្រួសារជាមួយពុទ្ធិរិទ្ធ សារជាថ្មីម្តងទៀត។ វីណា អ្នកមើលថែក្មេងៗ បានឲ្យដំណឹងទៅចេស៊ីការគ្រប់រឿង ដែលពុទ្ធិរិទ្ធ បានទាក់ទងនឹងកណិកា។ ដំណឹងនេះ កាន់តែធ្វើឲ្យចេស៊ីការ ក្តៅស្លឹកត្រចៀក ចង់ត្រឡប់មកផ្ទះឆាប់ ហើយគាប់ជួនជាខ្លួនកំពុងតែឈ្លោះប្រកែកជាមួយនឹងសង្សារទៀតផង។
សង្គ្រាម ភរិយាដើម និងនាងតូច កណិកា នឹងផ្ទុះឡើង ក្រោយពេលដែលអ្នកទាំងពីរបានចូលមកក្នុងជីវិតពុទ្ធិរិទ្ធ ហើយអ្នកណា នឹងស្រាយចំណងបញ្ហាមួយនេះ?
ដើម្បីឲ្យដឹង កាន់តែច្បាស់ពីដំណើរសាច់រឿងមួយនេះបន្ថែមទៀត សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «កុងត្រាបេះដូង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទ្សសន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ